តាមពិតមានវិធីជាច្រើនដើម្បីដុតបំផ្លាញ់ជាតិខ្លាញ់នៅជុំវិញចង្កេះរបស់អ្នក ក្នុងនោះការទទួលទានទឹកក៏ជាវិធីដ៏ល្អមួយដែរ។
ការទទួលទានរបបអាហារ គឺមានសារ:សំខាន់ខ្លាំងណាស់ក្នុងការសម្រកក្បាលពោះ ផ្ទុយទៅវិញប្រសិនបើអ្នកចេះតែបរិភោគទៅតាមចិត្តនឹងឃើញ អ្នកនឹងក្លាយទៅជាមនុស្សដែលមានក្បាលពោះធំជាមិនខាន។ ដូច្នេះហើយ អ្នកគួរតែជៀសវាងអាហារមួយចំនួនដូចខាងក្រោម៖
១.ទឹកដោះគោ
បើទោះជាទឹកដោះគោ គឺជាភេសជ្ជ:ដែលមានប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកគួរតែជៀសវាង ដើម្បីរក្សាឲ្យក្បាលពោះនៅរាបស្មើ។ នេះជាការទប់ស្កាត់បញ្ហាដុះពោះ និងជាតិខ្លាញ់សម្រាប់អ្នកដែលគ្មានពេល។
២.កាហ្វេ ស្ករ គ្រឿងស្រវឹង និងអាហារកែច្នៃ
អ្នកគួរតែជៀសវាងការទទួលទានគ្រឿងស្រវឹង កាហ្វេ ដើម្បីកទប់ស្កាត់កុំឲ្យមានជាតិខ្លាញ់ផ្ទុកនៅលើក្បាលពោះ។ ចំពោះអាហារកែច្នៃ អាចសម្បូរទៅដោយជាតិខ្លាញ់ដែលធ្វើឲ្យអ្នកឆាប់ធាត់ដុះពោះដែរ។ លើពីនេះទៅទៀត ស្ករចម្រាញ់ គឺជាឧបសគ្គដ៏ធំក្នុងដំណើរការដុតបំផ្លាញ់ជាតិខ្លាញ់។
៣. កាត់បន្ថយអំបិល
រាល់ថ្ងៃយើងតែងតែប្រើអំបិល ដើម្បីបង្កើនរសជាតិដល់អាហារ។ ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានច្រើនហួសប្រមាណ អាចឃាត់ជាតិទឹកនៅក្នុងរាងកាយ? ដូច្នេះហើយ អ្នកមិនត្រូវប្រើអំបិលច្រើនពេកនៅក្នុងអាហារនោះទេ។
៤.អាហារហិរ
ការទទួលទានអាហារហិរ នាំឲ្យមានបញ្ហាដល់ការរំលាយអាហារ និងធ្វើឲ្យកកុញជាតិខ្លាញ់នៅក្បែរក្រពះ។ អាស្រ័យហេតុនេះ អ្នកមិនគួរបរិភោគអាហារដែលហិរញឹកញាប់ពេកទេ៕