ពីមុនជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវបានគេរកឃើញកើតមានចំពោះមនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាលក៏អាចកើតចំពោះមនុស្សវ័យក្មេងបានដែរ។
ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ឬពិការអវ:យវ:ទាំងក្មេងវ័យ អ្នកគួរតែស្វែងយល់ពីរោគសញ្ញាព្រមានមួយចំនួននេះឲ្យបានច្បាស់។
១.ខ្សោយ ព្រិលភ្នែក ឬមើលមិនសូវច្បាស់
ប្រសិនបើនៅសុខៗស្រាប់តែភ្នែករបស់អ្នកខ្សាយ ព្រិល តែម្ខាង ឬក៏ទាំងពីរ អាចជារោគសញ្ញាមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមស្ថិតិ ៤៤% នៃមនុស្សដែលទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងប្រទេសអង់គ្លេស បានជួបប្រទះបញ្ហាខូចភ្នែកមុនពេលដែលជំងឺដាច់សសៃឈាមខួរក្បាលកើតឡើង។
២.វិលមុខ និងឈឺក្បាលមួយរំពេច
អាការ:វិលមុខ ជាសញ្ញាព្រមានគ្រោះថ្នាក់ខ្លាំងបំផុតនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះស្ត្រីវ័យតិចជាង ៤៥ឆ្នាំ នេះបើយោងតាមវេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ Hopkins បានបង្ហាញ។ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា វិលមុខ ឬឈឺក្បាលមួយរំពេច និងធ្លាប់សន្លប់បាត់បង់ស្មារតី ត្រូវស្វែងរកជំនួយពីផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។
៣.ឧស្សាហ៍ស្ពឹកអវ:យវ:មួយ
ក្នុងករណីដែលអ្នកឧស្សាហ៍មានបញ្ហាស្ពឹកអវយវៈ ជាសញ្ញាទូទៅមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកជំងឺពិការអវយវ:ណាមួយ ប្រសិនបើពួកគេដួលសន្លប់ដោយមិនដឹងខ្លួន។
៤.ឈឺមុខមួយចំហៀង
ការឈឺចាប់ភ្លាមៗនៅលើមុខផ្នែកខាងឆ្វេង ឬក៏ខាងស្តាំ ក៏អាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។
៥.ឈឺក្បាលប្រកាំង
ការសិក្សាមួយបានចូលរួមដោយអ្នកស្ម័គ្រចិត្តចំនួន ៥៨៨ នាក់ បានរកឃើញថា អ្នកដែលឧស្សាហ៍ឈឺក្បាលប្រកាំង មុនពេលកើតជំងឺដាក់សរសៃឈាមខួរក្បាល ភាគច្រើនជាមនុស្សវ័យក្មេង។ ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាមួយនេះ គួរតែទៅពិនិត្យឲ្យបានច្បាស់លាស់។
៦.ពិបាកដកដង្ហើម និងញ័រទ្រូង
នៅពេលដែលជំងឺដាច់សរសៃឈាមកើតឡើង ដង្ហើមនឹងពិបាកដក រីឯបញ្ហាញ័រដើមទ្រូងក៏កើតឡើង បណ្តោលមកពីចង្វាក់បេះដូងលោតញាប់ពេក ព្រោះតម្រូវការអុកស៊ីសែនមិនគ្រប់គ្រាន់។
ដើម្បីបង្កាជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរតែទទួលទានអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណទៀងទាត់។ ដូចគ្នានេះផងដែរ អ្នកគួរតែសម្រាក និងថែរក្សាទម្ងន់ឲ្យបានល្អ។ ជាពិសេស ជៀសវាងការទទួលទានគ្រឿងស្រវឹង និងជក់បារី៕