ប្រយ័ត្នគ្រោះថ្នាក់ បើឃើញដុះប្រជ្រុយនៅកន្លែងនេះ

0
1

ជាទូទៅមនុស្សគ្រប់គ្នាមិនដែលខ្វល់ខ្វាយប្រជ្រុយដែលដុះត្រង់តំបន់ចន្លោះម្រាមជើងនោះឡើយ ព្រោះវាឃ្លាតឆ្ងាយពីភ្នែកពេក។ តែទោះជាយ៉ាងណា វាអាចបង្កអោយមានគ្រោះថ្នាក់ខ្លាំងបំផុត ប្រសិនបើយើងមិនបានពិនិត្យមើលឲ្យទៀតទាត់។

តាមពិតប្រជ្រុយដែលដុះ​នៅចន្លោះម្រាមជើង ក៏បង្ហាញពីបញ្ហាសុខភាពមួយចំនួនដែរ ជាពិសេសជំងឺមហារីកស្បែក។ ប្រភេទនៃជំងឺមហារីកស្បែកនេះ ពិតជាមានគ្រោះថ្នាក់ បើអ្នក​ពិនិត្យឃើញ​ហើយ​មិនព្រម​ធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ មិនយូរមិនឆាប់ជំងឺមហារីកស្បែកនេះ នឹងវិវត្តកាន់តែធ្ងន់ធ្ងរ ហើយ​​គំរាមកំហែង​ដល់ជីវិត។

ដើម្បីជៀសវាងកុំឲ្យមានបញ្ហានេះកើតឡើង អ្នកគួរពិនិត្យចន្លោះម្រាមជើងឲ្យបានទៀងទាត់ ក្រែងឃើញមានដុំសាច់ ឬប្រជ្រុយកើតមានឡើង។ ប្រសិនបើអ្នកឃើញការផ្លាស់ប្តូរណាមួយភ្លាមៗ អ្នកគួរតែទៅជួយវេជ្ជបណ្ឌិតឲ្យបានឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here