ការឈឺក្បាលម្តងម្កាលក្នុងអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ជារឿងធម្មតា ដែលបណ្តោលមកពីកម្រិតអ័រម៉ូនមានការប្រែប្រួល និងការកើនឡើងនៃបិរមាណឈាម។ ភាពអស់កម្លាំង ភាពតានតឹង និងការទទួលទានភេជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេក ក៏ជាកត្តារួមចំណែកដែរ។
ប្រសិនបើការឈឺក្បាលរបស់អ្នកមិនបាត់ ឬហាក់ដូចជាឈឺចាប់ខ្លាំងស្រដៀងនឹងការឈឺក្បាលប្រកាំង សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម ព្រោះវាអាចជាសញ្ញាព្រមានធ្ងន់ធ្ងន់នៃជំងឺអ្វីមួយ។
ខាងក្រោមនេះ ជាមូលហេតុដ៏គួរឲ្យព្រួបារម្ភចំពោះស្ត្រីមានផ្ទៃពោះ៖
១.ការផ្លាស់ប្តូរចរន្តឈាម ដែលអាចផ្លាស់ប្តូរចរន្តឈាមចេញពីខួរក្បាល ធ្វើឲ្យស្ត្រីមានអារម្មណ៍ឈឺក្បាលខ្លាំង។
២.ការថយចុះជាតិស្ករក្នុងឈាមខ្លាំងពេក។
៣.ការខ្សោះជាតិទឹក ដែលអាចបន្ថយបរិមាណលំហូរឈាមទៅកាន់ខួរក្បាល។
៤.ភាពអស់កម្លាំង និងភាពតានតឹង។
៥.ការមានកូនក្រៅស្បូន ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍វិលមុខខ្លាំង ប្រសិនបើអ្នកមានការហូរឈាមតាមទ្វារមាស ឬប្រសិនបើអ្នកមានការឈឺចាប់ក្នុងពោះ៕