ឧស្សាហ៍ភ្លេចភ្លាំងក្រោយពេលសម្រាល ធ្វើឲ្យអ្នកម្តាយកើតជំងឺវង្វេង

0
2

អ្នកជំនាញមានប្រសាសន៍ថា ប្រហែលជា ៨០ភាគរយនៃស្ត្រីដែលឧស្សាហ៍ភ្លេចភ្លាំងក្រោយពេលសម្រាល អាចប្រឈមនឹងជំងឺវង្វេងទៅថ្ងៃអនាគត់។

មូលហេតុដែលបណ្តោលឲ្យស្ត្រីសម្រាលកូនហើយ ចេះតែភ្លេចភ្លាំង ដោយសារតែផលប៉ះពាល់នៃការធ្លាក់ចុះកម្រិតអ័រម៉ូនបន្តពូជ ដែលប៉ះពាល់ដល់ខួរក្បាល។ ក្រៅពីនេះតួនាទីជាម្តាយមានភាពតានតឹងពេលមើលថែកូន… ធ្វើឲ្យអាការភ្លេចភ្លាំងកាន់តែធ្ងន់ធ្ងរ។

អ្នកជំនាញផ្តល់អនុសាសន៍ទៀតថា ស្ត្រីក្រោយពេលសម្រាលតែងតែជួបប្រទះបញ្ហាពីរយ៉ាង គឺភាពក្រៀមក្រំ និងជំងឺធ្លាក់ទឹកចិត្ត។ ភាពក្រៀមក្រំក្រោយពេលសម្រាលអាចកើតរហូតដល់ ៨០ភាគរយ តែជំងឺធ្លាក់ទឹកចិត្តមិនសូវកើតមានឡើយ។

ជំងឺភ្លេចភ្លាំង របស់ស្ត្រីក្រោយពេលសម្រាល គ្មានការព្យាបាលវេជ្ជសាស្ត្រទេ ប៉ុន្តែដើម្បីជួយឲ្យស្ត្រីឆាប់ជាឡើងវិញ ត្រូវការជំនួយពីមនុស្សក្នុងក្រុមគ្រួសារ ជាពិសេសការយកចិត្តទុកដាក់ពីស្វាមីតែម្តង។

អារម្មណ៍មិនល្អរបស់ស្ត្រីក្រោយពេលសម្រាល នឹងបាត់ទៅវិញដោយគ្មានការព្យាបាល។ តែទោះជាយ៉ាងណា ប្រសិនបើជំងឺនេះមានរយៈពេលយូរ ឬច្រើនដង​អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត។

ជំងឺភ្លេចភ្លាំងក្រោយពេលសម្រាលនឹងបាត់ទៅវិញតាមពេលវេលា ប៉ុន្តែដើម្បីពន្លឿនដំណើរការជាសះស្បើយស្ត្រីតែអនុវត្តដូចខាងក្រោម៖

១.គេងឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងភាពអស់កម្លាំង និងបំបាត់បញ្ហាថប់បារម្ភ។

២.សមាជិកគ្រួសារត្រូវជួយមើលថែទាំងកូនជំនួស។

៣.ធ្វើលំហាត់ប្រាណឲ្យទៀងទាត់ ដើម្បីជួយសម្រួលដល់លំហូរឈាមទៅកាន់ខួរក្បាល។

៤.ទទួលទានអាហារបំប៉ន និងបង្កើនអាហារដែលដែលអាចជួយបង្កើនការចង់ចាំ។

ក្នុងករណីដែលស្ត្រីក្រោយពេលសម្រាលកូនមានរោគសញ្ញាមិនធម្មតាដូចជា ថប់អារម្មណ៍ហួសកម្រិត អស់កម្លាំងខ្លាំង(ទោះមិនធ្វើអ្វី) តែងតែគេងមិនលក់… ចាំបាច់ត្រូវស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រសម្រាប់បុព្វហេតុ និងអន្តរាគមន៍ភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here