បើឈប់បានគួរតែឈប់ទៅស្រីៗ ប្រើក្រែមជម្រុះរោមមានផលអាក្រក់៤យ៉ាង

0
1

ការជម្រុះរោមដោយប្រើក្រែម គឺជាវិធីមួយដែលមនុស្សស្រីជាច្រើនកំពុងតែពេញនិយមប្រើប្រាស់។ ក៏ប៉ុន្តែតាមរយៈគេទំព័រ boldsky បានចុះផ្សាយថា ក្រែមជម្រុះរោមមានផលប៉ះពាល់អាក្រក់ច្រើនជាងផលល្អ។

ទោះបីជាការប្រើក្រែមជម្រុះរោមអាចទទួលបានផលភ្លាមៗក៏ពិតមែន តែវាមានផ្ទុកសារធាតុគីមីកម្រិតខ្ពស់ មិនសមជាមួយនឹងស្បែកគ្រប់ប្រភេទឡើយ។ ដូច្នេះ អ្នកគួរតែជ្រើសរើសវិធីផ្សេងដែលសមស្របជាមួយនឹងស្បែករបស់អ្នកប្រសើរជាង។

ខាងក្រោមនេះ គឺជាផលប៉ះពាល់ដែលបង្កឡើងដោយសារតែការប្រើក្រែមជម្រុះរោម៖

១.បញ្ហាក្លិន
វាពិតជាគ្មានបញ្ហាអ្វីឡើយ នៅពេលដែលអ្នកប្រើប្រាស់ទឹកអប់លប់ក្លិនអាក្រក់ ប៉ុន្តែប្រសិនបើទឹកអប់អស់ប្រសិទ្ធភាព ក្លិនអាក្រក់ដែលបណ្តោលមកពីការប្រើក្រែមជម្រុះរោមនឹងភាយឡើយម្តង។ ហេតុនេះ អ្នកគួរតែគិតឡើងវិញចំពោះការប្រើក្រែមជម្រុះរោម។

២.កើតកន្ទួលលើស្បែក
មនុស្សមួយចំនួនអាចនឹងកើតមានបញ្ហាកន្ទួលរមាស់ បន្ទាប់ពីប្រើក្រែម ជាពិសេសសម្រាប់អ្នកដែលមានស្បែកប្រតិកម្ម។ ទន្ទឹមនឹងនេះ បញ្ហាកន្ទួលក្រហមអាចនឹងមានខ្ទុះ ដែលធ្វើឲ្យមានការឈឺចាប់ថែមទៀត។

៣.ស្បែកប្រែជាខ្មៅ
មិនមែនគ្រប់ប្រភេទនៃស្បែកសុទ្ធតែអាចទទួលបានលទ្ធផលល្អដូចគ្នានោះទេ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះការប្រើក្រែមជម្រុះរោម ព្រោះវាអាចធ្វើឲ្យស្បែកប្រែក្លាយទៅជាខ្មៅ ជាពិសេសតំបន់ក្រោមក្លៀក។

៤.រោមអាចដុះមកវិញក្រាស់ជាងមុន ហើយធំៗ
នារីមួយចំនួនធំតែងតែជ្រើសរើសក្រែមជម្រុះរោមដែលមានតម្លៃថោក ប៉ុន្តែក្រោយពីប្រើទទួលបានផលមួយរយ:ក្រោយមក រោមនឹងដុះក្រាស់ ហើយធំៗជាងមុនទៅទៀត។ ដូច្នេះ អ្នកគួរតែពិចារណាឡើងវិញមុននឹងប្រើប្រាស់ក្រែមដែលមានតម្លៃថោក។

យកល្អប្រសិនបើអ្នកចង់ប្រើក្រែមជម្រុះរោម គួរតែសាកល្បងលើផ្នែកតូចណាមួយនៅលើរាងកាយជាមុនសិន ឬក៏ទៅពិគ្រោះជាមួយអ្នកជំនាញរោគសើរស្បែក ដើម្បីជ្រើសផលិតផលឲ្យត្រូវនឹងប្រភេទស្បែក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here