វិធីធម្មជាតិ២យ៉ាង ជួយរឹតបន្តឹងស្បែកឲ្យតឹងណែនឡើងវិញក្រោយពេលសម្រាល

0
1

អ្នកប្រហែលជាដឹងហើយថា នៅពេលមានផ្ទៃពោះស្ត្រីស្ទើរគ្រប់រូបតែងតែឡើងទម្ងន់ ហើយមានអ្នកខ្លះឡើងជ្រុលដែលបង្កឲ្យស្បែកបាត់បង់ភាពបត់បែន និងមានភាពយារធ្លាក់ក្រោយពេលសម្រាលកូនហើយ។

នេះជាហេតុផលដែលស្ត្រីជាម្តាយសម័យថ្មីមួយចំនួន សម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រវះកាត់យកខ្លាញ់ និងស្បែកយារធ្លាក់ចេញ។ ថ្វីបើវិធីមួយនេះអាចជួយឲ្យស្បែកឆាប់តឹងណែនឡើងវិញមែន ប៉ុន្តែវាត្រូវការចំណាយច្រើន ហើយមានភាពឈឺចាប់ថែមទៀត។

ដូច្នេះដើម្បីទទួលបានស្បែកតឹងណែន ហើយមានសុខភាពល្អអ្នកគួរតែប្រើវិធីធម្មជាតិ២យ៉ាងនេះវិញ៖

ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណដែលមានលក្ខណៈសាមញ្ញសម្រាប់ស្ត្រីសម្រាលកូនហើយ មានដូចជា ការដើរ និងការហាត់យូហ្គា ព្រោះវាអាចជួយឲ្យរាងកាយមានភាពបត់បែនបានល្អ និងជួយបំបាត់ភាពតឹងតឹង។

អ្វីដែលពិសេស ការធ្វើលំហាត់ប្រាណទាំងនេះអាចជួយពង្រឹងសាច់ដុំ ដុតបំផ្លាញ់ជាតិខ្លាញ់នៅក្នុងក្បាលពោះ ធ្វើឲ្យចង្វាក់បេះដូងដើរបានល្អ និងរឹតបន្តឹងស្បែកផងដែរ។

ការទទួលទានរបបអាហារ

ការញ៉ាំប្រូតេអ៊ីនគ្មានខ្លាញ់ អាចជួយបង្កើតសាច់ដុំគ្មានខ្លាញ់នៅក្នុងខ្លួន ជាពិសេសក្បាលពោះរបស់អ្នក។ មិនតែប៉ុណ្ណោះការបង្កើតសាច់ដុំគ្មានខ្លាញ់ នាំឲ្យស្បែកមានភាពតឹងណែនយ៉ាងល្អប្រសើរ។

អាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទាន ដើម្បីឲ្យស្បែកតឹងណែនល្អ ត្រូវតែមានផ្ទុកកូឡាជែន ឬជួយជម្រុញដល់ការផលិតកូឡាជែន។ ដូច្នេះការទទួលទានត្រសក់ ភ្លៅកង្កែប ផលិតផលសណ្តែក ប៉េងប៉ោះ ស្ពៃខ្មៅ ការ៉ុត ប៊ឺរី ទឹកតែ… ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកម្តាយគ្រប់រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here