បញ្ហាខ្សោយផ្លូវភេទ គឺកត្តាដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់បុរសៗនាពេលបច្ចុប្បន្ននេះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្តីសុខរបស់ដៃគូ រួមទាំងការបន្តពូជផងដែរ។ ប៉ុន្តែយោងតាមអ្នកជំនាញបានបង្ហាញថា ការទទួលទានផ្លែឈើអាចជួយពង្រឹងសមត្ថភាពផ្លូវភេទឲ្យខ្លាំងក្លាឡើងវិញបាន។
ខាងក្រោមនេះ ជាប្រភេទផ្លែឈើធម្មជាតិដែលអាចជួយឲ្យអ្នកពូកែរឿងលើគ្រែ៖
ចេកទុំ
ចេក គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិប៉ូតាស្យូម អាចជួយសម្រួលដល់សរសៃឈាមរត់បានល្អ។ ប្រសិនបើអ្នកទទួលទានចេក១ផ្លែក្នុងមួយថ្ងៃ វាអាចជួយជំរុញដល់ថាមពលផ្លូវភេទឲ្យប្រើការបានយូរ។
ផ្លែឪឡឹក
ផ្លែឪឡឹក ជាប្រភពនៃអាស៊ីតអាមីណូ ដែលអាចជួយដោះស្រាយបញ្ហាខ្សោយផ្លូវភេទ ក៏ដូចជាលើកស្ទួយជីវិតផ្លូវភេទឲ្យកាន់តែប្រសើរឡើង។
ផ្លែទទឹម
អ្នកមិនគួរមើលរំលងផ្លែទទឹមនោះទេ ព្រោះវាសម្បូរទៅសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនកម្រិតនៃអ័រម៉ូន Testosterone នៅក្នុងរាងកាយ ការពារមិនឲ្យមានបញ្ហាងាប់លិង្គ។
ផ្លែប៉េងបោះ
មនុស្សជាច្រើនចាត់ទុកថា ប៉េងប៉ោះគ្រាន់តែជាបន្លែសម្រាប់ផ្សំនៅក្នុងមុខម្ហូបតែប៉ុណ្ណោះ តែធាតុពិតវាសម្បូរសារធាតុលីកូពីន ដែលអាចរក្សាលិង្គឲ្យមានសកម្មភាព ជៀសផុតពីជំងឺមហារីកក្រពេញប្រូស្តាត។ លើសពីនេះទៅទៀត ប៉េងប៉ោះក៏ជាឱសថសម្រាប់ជំនួយផ្លូវភេទឲ្យខ្លាំងក្លាផងដែរ។
ក្រៅពីនេះ ការធ្វើលំហាត់ប្រាណជាប្រចាំក៏អាចជួយជំរុញឲ្យថាមពលផ្លូវភេទខ្លាំងក្លាផងដែរ ហេតុនេះអ្នកគួរតែព្យាយាមកុំបីខាន៕