ប្រើធាតុផ្សំតែ២មុខគត់ លែងខ្មាស់គេដោយសារក្លៀកខ្មៅទៀតហើយ

0
1

ភាគច្រើនបញ្ហាក្លៀកខ្មៅ ត្រូវបានបង្កឡើងដោយសារតែខ្វះអ័រម៉ូន កត្តាហ្សែន ការប្រើប្រាស់ផលិតផលកម្ចាត់ក្លិនក្លៀកគ្មានគុណភាព ការកកិតដោយសារតែសម្លៀកបំពាក់រឹបតឹងជាដើម។

ទោះជាយ៉ាងណា បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិតែ២មុខប៉ុណ្ណោះ គឺដំឡូងបារាំង និងក្រូចឆ្មារ។ នៅពេលដែលធាតុផ្សំទាំង២មុខនេះលាយបញ្ចូលគ្នា វានឹងក្លាយជាភ្នាក់ងារលាងជម្រះស្បែកឲ្យសស្អាត ព្រមទាំងកម្ចាត់ពពួកបាក់តេរីបង្កឲ្យមានបញ្ហាក្លិនក្លៀកទៀតផង។

របៀបអនុវត្ត៖
១.យកដំឡូងបារាំងមួយមើមធំល្មមលាងទឹកឲ្យស្អាត រួចចិតសំបកចេញ។
២.បន្ទាប់មកយកទៅកិន ហើយច្រោះយកតែទឹកបានហើយ។
៣.បន្ថែមទឹកក្រូចឆ្មារ ៤ទៅ ៥ដំណក់ចូល រួចកូរឲ្យសព្វ។
៥.ចាប់ផ្តើមលាបក្រោយក្លៀកដែលមានបញ្ហា ហើយទុករយ:ពេល ៥ ទៅ ១០នាទី ទើបជូតសម្អាតចេញជាមួយនឹងកន្សែមសើម។

សូមព្យាយាមអនុវត្តរាល់ថ្ងៃ ពេលដែលអ្នកទំនេរពីការងារ ឬពេលល្ងាច។ ក៏ប៉ុន្តែក្នុងករណីដែលអ្នកត្រូវរបួស កើតមុនក្រោមក្លៀក ឬក៏មានបញ្ហាស្បែកអាឡែស៊ី គួរតែជៀសវាងប្រើរូបមន្តមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here