មានមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយជួបផលលំបាក គឺការគេងមិនបានស្រួល។ ការគេងឲ្យបានស្កប់ស្កល់ គឺជារឿងចាំបាច់ណាស់ ជាពិសេសនៅពេលអ្នកកំពុងមានផ្ទៃពោះ ថាតើត្រូវគេងយ៉ាងម៉េចកុំឲ្យមានផលប៉ះពាល់? ដូច្នេះខាងក្រោមនេះជាអ្វីដែលស្ត្រីមានផ្ទៃពោះគួរតែស្វែងយល់ឲ្យបានច្បាស់៖
បើតាម pregnancyvideo.net បានអោយដឹងថា ជាទូទៅមនុស្សគ្រប់រូបតែងតាមានទម្លាប់គេងផ្ងារ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញមិនដូចគ្នានោះទេ ជាពិសេសបើពោះកាន់តែរីកធំ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា ការគេងផ្ងារអាចកាត់បន្ថយលំហូរឈាមទៅកាន់ស្បូន ហើយជះឥទ្ធិពលអវិជ្ជមានដល់ការវិវត្តរបស់ទារក។
ការគេងផ្ងារអាចជះឥទ្ធិពលដល់សុខភាពរបស់អ្នកម្តាយផងដែរ ដោយសារតែវាអាចបង្កើនហានិភ័យនៃការរមួលសាច់ដុំ និងជំងឺឬសដូងបាត។ វាក៏អាចបណ្តោលឲ្យមានការធ្លាក់ចុះសម្ពាធឈាមផងដែរ ព្រោះសរសៃឈាមវ៉ែន ត្រូវគៀបសង្កត់ដោយស្បូនពេលកំពុងលូតលាស់។
តើធ្វើដូចម្តេចដើម្បីគេងបានត្រឹមត្រូវពេលមានផ្ទៃពោះ? អ្នកជំនាញបានបង្ហាញថា បែបបត់ក្នុងការគេងដែលត្រូវបានណែនាំច្រើនបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺការគេងផ្អៀង។ អ្នកអាចដាក់ខ្នើយមួយនៅចន្លោះជើងរបស់អ្នកដើម្បីសម្របទៅតាមឆ្អឹងខ្នង និងអង្កុញជើងបន្តិច ដើម្បីបន្ថែមកម្រិតផាសុខភាព។
ការគេងតាមបែបបត់បានត្រឹមត្រូវមិនត្រឹមតែជួយឲ្យអ្នកគេងលក់ស្រួល និងមានអារម្មណ៍ល្អពេលភ្ញាក់ឡើងនោះទេ វាក៏៏មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទារកកំពុងតែលូតលាស់ផងដែរ៕
សូមទស្សនាការពន្យល់របស់អ្នកជំនាញដូចខាងក្រោម៖
ប្រភព៖pregnancyvideo.net