ញ៉ាំផ្លែឈើទាំងនេះរាល់ថ្ងៃ លែងភ័យរឿងជំងឺបេះដូងមួយជីវិត

0
1

ជំងឺបេះដូង ភាគច្រើនគេសង្កេតឃើញកើតមានចំពោះមនុស្សវ័យកណ្តាល ឬវ័យចំណាស់ ហើយសូម្បីតែក្មងវ័យជំទង់មួយចំនួនក៏អាចកើតមានដែរ។

អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ជំងឺបេះដូង បង្កឡើងដោយការស្ទះ ឬក្រិនសរសៃឈាមត្រង់ចំណុចណាមួយនៃរាងកាយ ដោយសារកូឡេស្តេរ៉ូលឡើងខ្ពស់ ដែលបណ្តាលមកពីការជក់បារី ជំងឺទឹកនោមផ្អែម ឬភាពតានតឹងជាដើម។ បន្ទាប់ពី សរសៃឈាមត្រូវបានរាំងស្ទះ ឈាមមិនអាចធ្វើដំណើរការទៅចិញ្ចឹមសារពាង្គកាយបានឡើយ ទើបធ្វើឲ្យសំពាធឈាមឡើងខ្ពស់ អាចឈានដល់ការដាច់សរសៃឈាម។

តែទោះជាយ៉ាងណា យើងអាចបញ្ចៀសជំងឺមួយនេះបាន ដោយការទទួលទានអាហារមួយចំនួនដូចខាងក្រោមនេះជាប្រចាំ៖

១.ផ្លែឪឡឹក
ផ្លែឪឡឹក សម្បូរទៅដោយសារជាតិថែបំប៉នសារពាង្គកាយ ដែលអាចលាងសម្អាតកាកសំណល់ក្នុងសរសៃឈាម និងរក្សាសម្ពាធឈាម ធ្វើឲ្យឈាមររត់បានល្អពាសពេញសារពាង្គកាយ។

២.ផ្លែប័រ
ផ្លែប័រ ជាផ្លែឈើធម្មជាតិមួយប្រភេទមានជាតិខ្លាញ់ល្អម្យ៉ាង ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ជាតិខ្លាញ់ក្នុងផ្លែប័រ អាចកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ ហើយទៅបង្កើនកម្រិតជាតិខ្លាញ់ល្អមកវិញ ។

៣.ផ្លែក្រូចឆ្មារ
យើងសង្កេតឃើញថា មនុស្សភាគច្រើនចូលចិត្តទទួលទានទឹកក្រូចពោធិ៍សាត់ តែពួកគេមិនដឹងថា ជាតិស្ករក្នុងក្រូចពោធិ៍សាត់នេះ ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងឡើយ។ ដូច្នេះហើយបើអ្នកចង់ទទួលបានវីតាមីន C គួរតែទទួលទានទឹកក្រូចឆ្មារ ព្រោះក្រូចឆ្មារមួយចំហៀង អាចបំពេញតម្រូវការវីតាមីន C ក្នុងខ្លួនមនុស្សពេញមួយថ្ងៃ។

៤.ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរ ជាពិសេសទំពាំងបាយជូរខ្មៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារខ្លួនអ្នកពីជំងឺមហារីក និងជំងឺបេះដូងបាន។

ក្រៅពីការទទួលនូវរបបអាហារល្អៗខាងលើនេះ អ្នកគួរលុបបំបាត់ចោលទម្លាប់មិនល្អដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង និងការទទួលជាតិស្ករខ្ពស់ ហើយធ្វើលំហាត់ប្រាណឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here