កត្តាធំៗ៥យ៉ាង ធ្វើឲ្យអ្នកកើតស្នាមខ្មៅក្រោមភ្នែកដោយមិនដឹងខ្លួន

0
1

បញ្ហារង្វង់ភ្នែកខ្មៅជាសត្រូវដ៏ធំបំផុតសម្រាប់មនុស្សស្រីគ្រប់គ្នា ព្រោះវាធ្វើឲ្យពួកគេបាត់បង់សម្រស់ ក៏ដូចជាបាត់បង់ទំនុកចិត្តលើខ្លួនឯងផងដែរ។

យោងតាមអ្នកជំនាញបានបង្ហាញថា មានវិធីសាស្ត្រច្រើនណាស់ក្នុងការកម្ចាត់បញ្ហាសម្រស់មួយនេះ ក៏ប៉ុន្តែវាគ្មានប្រសិទ្ធភាពឡើយប្រសិនបើអ្នកមិនដឹងពីមូលហេតុពិតប្រាដករបស់វា។ ដូច្នេះមុននឹងរកដំណោះស្រាយ អ្នកគួរតែស្វែងយល់ពីមូលហេតុមួយចំនួននេះសិន។

១.ការប្រែប្រួលអ័រម៉ូន
ការប្រែប្រួលនៃអ័រម៉ូន អាចបណ្តាលឲ្យបំពង់សរសៃឈាមក្រោមស្បែករីកធំ នេះហើយជាមូលហេតុនាំឲ្យមានស្នាមខ្មៅក្រោមភ្នែកកើតឡើងចំពោះមនុស្សមួយចំនួន។

២.វ័យកាន់តែចាស់
នៅពេលដែលអ្នកមានវ័យកាន់តែចាស់ ស្បែកក្រោមភ្នែកចាប់ផ្តើមបាត់បង់ភាពយឺតបន្តិចម្តងៗ ហើយនាំឲ្យមានស្នាមខ្មៅក្រោមភ្នែកកើតឡើង។

៣.កត្តាហ្សែន
ហ្សែនក៏ជាមូលហេតុមួយដែលបណ្តាលឲ្យមានស្នាមខ្មៅក្រោមភ្នែកដែរ។ ប្រសិនបើជីដូនជីតាជំនាន់មុនរបស់អ្នកធ្លាប់មានស្នាមខ្មៅក្រោមភ្នែក ឱកាសដែលអ្នកទទួលមរតក់ពីគាត់ក៏មានច្រើនដែរ។

៤.បញ្ហាជាំ
អ្នកក៏អាចកើតមានស្នាមខ្មៅក្រោមភ្នែក ដោយសារតែស្នាមជាំដែលបន្សល់ទុកពីផលប៉ះពាល់ផ្សេងៗដែរ។ ជាពិសេសប្រសិនបើអ្នកឧស្សាហ៍ជូតភ្នែក ស្បែកនឹងឆាប់ខូច នាំឲ្យកើតស្នាមខ្មៅក្រោមភ្នែក។

៥.បញ្ហាស្ត្រេស
នរណាៗក៏ធ្លាប់ជួបប្រទះបញ្ហាស្ត្រេសដែរ ប៉ុន្តែអ្នកដឹងទេ ការកើតមានបញ្ហាស្ត្រេសជាញឹកញាប់ អាចធ្វើឲ្យអ្នកកើតមានស្នាមជាំក្រោមភ្នែកដោយមិនដឹងខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here