ប្រហែលជាពាក់កណ្តោលនៃស្ត្រីមានផ្ទៃពោះទាំងអស់ បានប្រឈមនឹងបញ្ហាទល់លាមក ដែលធ្វើឲ្យពួកគេមានអារម្មណ៍ពិបាកបញ្ចេញចោល យ៉ាងខ្លាំង។ ប៉ុន្តែបញ្ហាមួយនេះអាចកាត់បន្ថយបាន គ្រាន់តែស្ត្រីមានផ្ទៃពោះអនុវតាមដំបូលន្មានដូចខាងក្រោម៖
១.ញ៉ាំអាហារសម្បូរជាតិសរសៃខ្ពស់ ព្រោះវាអាចជួយបន្ទន់លាមក និងជួយឲ្យពោះវៀនធ្វើការបានល្អ។
២.អ្នកគួរតែព្យាយាមទទួលទានទឹក និងភេសជ្ជៈផ្តល់ជាតិទឹកឲ្យបានច្រើន ព្រោះសារធាតុរាវ ត្រូវបានគេចាត់ទុកជាថ្នាំបន្ទន់លាមកតាមបែបធម្មជាតិដែរ។
៣.ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ក៏ជាវិធីសាស្ត្រមួយដែលអាចជួយកែសម្រួលបញ្ហាទល់លាមកផងដែរ ប៉ុន្តែអ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិនអំពីលំហាត់ប្រាណដែលសមស្រប។
ក្នុងករណីដែលអ្នកអនុវត្តតាមវិធីខាងលើនេះហើយ នៅតែជួយបញ្ហាទល់លាមកទៀត កុំប្រើថ្នាំបញ្ចុះដោយខ្លួនឯងឲ្យសោះ។ ផ្ទុយទៅវិញអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការណែនាំ និងថ្នាំដែលមានសុវត្ថិភាពចំពោះអ្នក៕