Skip to content

៥ចំណុចបញ្ជាក់ថា អ្នកជាមនុស្សញៀននឹងការរួមភេទ

ការរួមភេទ អាចជួយឲ្យយើងមានអារម្មណ៍រីករាយ បង្កើនភាពស្និទស្នាលជាមួយដៃគូ និងបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ តែបើការរួមភេទរបស់អ្នក ស្ទើរក្លាយជាទម្លាប់ខ្វះមិនបានវិញនោះ វានឹងនាំឲ្យមានផលអាក្រក់ចំពោះខ្លួនឯង និងចំណងស្នេហារបស់អ្នកទៅវិញ។

ខាងក្រោមនេះជាសញ្ញាមួយចំនួន ដែលបង្ហាញថាអ្នកកំពុងញៀននឹងការរួមភេទហើយ៖

Man and woman having an intimate moment in their bed in the bedroom, man kissing a woman, waking up in the morning.

១.នឹកឃើញតែការរួមភេទ
អ្នកមិនអាចឈប់គិតពីការរួមភេទបានឡើយ ដោយសាររូបភាព និងសកម្មភាពពេលអ្នករួមភេទ ឬរឿងសិចដែលអ្នកធា្លប់មើល តែងតែលេចឡើងជានិច្ចនៅពេលដែលបិទភ្នែក ទោះបីជាអ្នកមិនចង់គិតវាក៏ដោយ។

២.ប្រឹងទាក់ទងដៃគូដើម្បីរួមភេទ
នៅពេលដែលអ្នកកំពុងចងទំនាក់ទំនងជាមួយនរណាម្នាក់ អ្នកតែងគិតថាត្រូវតែឈានទៅដល់ការរួមភេទ។ ប្រសិនបើអ្នកតែងតែគិតបែបនេះមែន នោះទំនាក់ទំនងស្នេហារបស់អ្នក មិនបានយូរអង្វែងឡើយ។

៣.សម្រេចកាមខ្លួនឯង
ចាប់តាំងពីពេលក្រោកពីគេង ងូតទឹកទៅធ្វើការ រហូតដល់ពេលល្ងាច អ្នកតែងតែមានអារម្មណ៍ថា ចង់សម្រេចកាមដោយខ្លួនឯង។

៤.ខ្វល់ខ្វាយតែការរួមភេទ
ស្ទើរតែពេញមួយថ្ងៃ ទោះជានៅទីណា ពេលណាក៏ដោយ នៅក្នុងខួរក្បាលរបស់អ្នកនឹងឃើញតែពីការរួមភេទ ថាតើអ្នកគួរតែប្រើទិចនិចបែបណា ឬក្បាច់អ្វីសម្រាប់ការរួមភេទលើកក្រោយ។

៥.ទម្លាប់ទៅកន្លែងរកស៊ីផ្លូវភេទ
ដើម្បីសម្រេចអារម្មណ៍សប្បាយមួយភ្លេតៗ អ្នកត្រូវការចំណាយលុយ ហើយត្រូវប្រថុយនឹងហានិភ័យឆ្លងជំងឺជាច្រើន ពីនារីបំរើសេវាផ្លូវភេទទាំងនោះ៕