អ្នកណាៗក៏ប្រាថ្នាចង់បានរាងស្អាត ក្បាលពោះរាបស្មើដែរ ប៉ុន្តែពួកគេខ្ជិលហាត់ប្រាណ ហើយថែមទាំងទទួលទានអាហារមិនសូវគិតពីផលប៉ះពាល់ឡើយ។ ដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សធាត់ដុះក្បាលពោះនោះទេ ក្រៅពីធ្វើលំហាត់ប្រាណ អ្នកគួរតែអនុវត្តតាមការណែនាំរបស់អ្នកជំនាញមួយចំនួន។
ញ៉ាំស៊ុតស្ងោរជាអាហារពេលព្រឹក
ការញ៉ាំអាហារសម្បូរខ្លាញ់នៅពេលព្រឹក គឺជាមូលហេតុដ៏ធំមួយនៃការលើសទម្ងន់។ ក៏ប៉ុន្តែប្រសិនបើអ្នកញ៉ាំស៊ុតស្ងោរជំនួសវិញ មិនត្រឹមតែគ្មានជាតិខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងអាចសម្រកទម្ងន់បានទៀត។ ព្រោះស៊ុតចំនួន២គ្រាប់មានផ្ទុក ៤០០កាឡូរី ដែលអាចទ្រទ្រង់ថាមពលរហូតដល់ពេលថ្ងៃបាន។ ដូច្នេះ សម្រាប់អាហារពេលព្រឹកអ្នកគួរតែទទួលទានស៊ុតស្ងោរតែ២គ្រាប់បានហើយ។
ផឹកទឹកក្រូចឆ្មារ
មុនពេលបរិភោគអាហារពេលព្រឹកអ្នកគួរតែពិសាទឹកឲ្យបានមួយកែវ ទឹកក្រូចឆ្មារមួយទៅពីរស្លាបព្រាកាហ្វេ ឬបរិភោគក្រូចឆ្មារដែលចិតស្តើងៗពីរចំណិត។ នេះជាវិធីមួយដែលជួយរំលាយជាតិខ្លាញ់ និងបន្សាបជាតិពុលនៅក្នុងរាងកាយ។
ឈប់ផឹកភេសជ្ជ:មានហ្គាសច្រើន
ការទទួលទានភេសជ្ជ:មានជាតិហ្គាសច្រើន អាចធ្វើឲ្យអ្នកឆាប់ដុះក្បាលពោះ ក៏ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលដឹង។ ភេសជ្ជ:ទាំងនោះមានជាង ១៥០ កាឡូរី ដែលជាមូលហេតុធ្វើឲ្យឡើងទម្ងន់ ធាត់ ក៏ដូចជាប៉ះពាល់ដោយផ្ទាល់ដល់សុខភាពប្រសិនប្រើរយ:ពេលយូរ។
ជំនួសឲ្យការទទួលទានភេជ្ជស:ទាំងនោះ សូមព្យាយាមជំនួសដោយទឹកសុទ្ធ នឹងទឹកផ្លែឈើផ្សេងទៀតដូជា ទឹកអំពៅ ឬទឹកក្រូចជំនួសវិញ។
ឈប់បរិភោគបណ្តើរ មើលទូរទស្សន៍បណ្តើរ
មានមនុស្សភាគច្រើន មានទម្លាប់បរិភោគបណ្តើរមើលទូរទស្សន៍បណ្តើរ តែនេះជាទង្វើអាក្រក់មួយមានផលប៉ះពាល់ខ្លាំងបំផុត ព្រោះវាអាចធ្វើឲ្យរាងកាយផ្ទុក ៣០០ កាឡូរីក្នុងមួយពេល។ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកមិនគួរធ្វើរឿងទាំងពីរនេះក្នុងពេលតែមួយឡើយ។
ធ្វើសមាធិ
យោងតាមអ្នកជំនាញបានបង្ហាញថា ការអង្គុសមាធិនៅពេលព្រឹករយ:ពេល២ ទៅ៣នាទី នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីភាពតានតឹង ព្រមទាំងមានជីវិតស្រស់ស្រាយជាមួយថ្ងៃថ្មី។
ចំណាំ៖ សម្រាប់អ្នកដែលមានបញ្ហាក្រពះ ហាមទទួលទានក្រូចឆ្មារទាំងពោះទទេ ព្រោះអាស៊ីតនៅក្នុងក្រូចឆ្មារអាចបណ្តោលឲ្យក្រពះធ្វើទុក្ខកាន់តែខ្លាំង៕