ចលនាបរស់ទារកមិនខ្លាំងប៉ុន្មាននោះទេ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ហើយចំនួនចលនាជាធម្យមចាប់ពី ១៥ ទៅ២០ដងក្នុងមួយថ្ងៃ រួមបញ្ចូលទាំងការធាក់ពោះផងដែរ។ អ្នកម្តាយត្រូវដឹងក្នុងមួយគ្រា ទារកអាចធ្វើការកម្រើក១០ដង តែបើក្នុងរយៈពេល២ម៉ោង ទារកគ្មានចលនាអ្វីសោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
ទារកនៅក្នុងផ្ទៃត្រូវការសម្រាក និងគេង ១៧ម៉ោងក្នុងមួយថ្ងៃ ហើយជាធម្មតាការគេងម្តងចន្លោះពី ៤៩ទៅ ៥០នាទី។ ស្ត្រីមានផ្ទៃពោះភាគច្រើននឹងកត់សម្គាល់ឃើញសកម្មភាពរបស់ទារកខ្ពស់បំផុត បន្ទាប់ពីទទួលទានអាហារ បន្ទាប់ពីធ្វើសកម្មភាពផ្សេងៗ និងអំឡុងពេលល្ងាច។
ការកាត់បន្ថយចលនា អាចមានន័យថា កូនរបស់អ្នកមិនបានទទួលអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ប្រសិនបើអ្នកគិតថា ចលនារបស់ទារកបានថយចុះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យភ្លាម។ ព្រោះការស្វែងរកជំនួយបានទាន់ពេលវេលា អាចជួយឲ្យអ្នកម្តាយ និងកូនជៀសផុតពីផលវិបាកផ្សេងៗដែលបំរុងនឹងកើតមានឡើង៕
ប្រភព៖ pregnancyvideo.net