អ្នកចូលចិត្តស្បែកមាន់ត្រូវប៉ាន់ហើយ! ញ៉ាំស្បែកមាន់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដែរ

0
1

មនុស្សមួយចំនួនមិនសូវចូលចិត្តស្បែកមាន់នោះទេ ហើយតែងតែបេះចេញនៅពេលដែលទទួលទាន។ ប៉ុន្តែនៅពេលដែលយើងចម្អិនដោយអាំង ឬបំពងហើយ ស្បែករបស់វាឡើងពណ៌ក្រហមរលោង និងមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទានណាស់។

ហេតុនេះប្រសិនបើយើងបោះវាចោលគួរឲ្យស្តាយ ហើយអ្នកជំនាញផ្នែកសុខភាពនៅសាកលវិទ្យាល័យ Harvard ក៏បានឲ្យដឹងដែរថា ស្បែកមាន់ពិតផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

ជំនួយខួរក្បាល និងបេះដូង
សារធាតុអូមេហ្គា៣ ដែលបានរកឃើញក្នុងខ្លាញ់ត្រី និងផ្លែប័រ ពិតមានសារ:សំខាន់ណាស់សម្រាប់សារពាង្គកាយទាំងមូល។ តែអូមេហ្គា៦ នៅក្នុងស្បែកមាន់ ក៏មិនចាញ់អូមេហ្គា៣របស់ខ្លាញ់ត្រី និងផ្លែប៊ឺរដែរ ព្រោះវាអាចជំនួយដល់ខួរក្បាល និងបេះដូងមានសុខភាពល្អ។

មានកាឡូរីទាប
អ្នកដែលលើសកាឡូរី ហើយចង់បរិភោគសាច់ លោកអ្នកអាចទទួលទានស្បែកមាន់ជំនួសក៏បានដែរ ព្រោះវារសជាតិឆ្ងាញ់ និងមានកាឡូរីទាប។

ទោះជាយ៉ាងណាអ្នកត្រូវចាំថា មាន់ដែលមានប្រយោជន៍ខ្លាំងដល់សុខភាព មិនមែនជាមាន់ចិញ្ចឹមឲ្យស៊ីចំណីឡើយ គឺមាន់ស្រែដែលចិញ្ចឹមតាមធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here