តើអ្នកកំពុងតូចចិត្តជាមួយនឹងការស្លៀកអ្វីក៏មិនស្អាត គ្មានភាពទាក់ទាញដូចនារីដែលមានសុដន់ធំមែនទេ? ឈប់តូចចិត្តទៀតទៅ អ្នកអាចកែប្រែសុដន់ឲ្យសុដន់ធំមូលខ្លំ ដោយមិនបាច់ធ្វើការវះកាត់ឡើយ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចជួយឲ្យសុដន់សុភាពនារីទាំងឡាយឆាប់ធំដូចបំណង៖
១.សណ្តែកសៀង
សណ្តែកសៀង ជាអាហារសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនខ្ពស់បំផុត សម្រាប់ចិញ្ចឹមសេរីរាង្គ។ ទន្ទឹមនឹងនោះផងដែរ វាក៏មានសមត្ថភាពក្នុងការធ្វើឲ្យសុដន់ធំដូចបំណង។
២.សណ្តែកបណ្តុះ
សណ្តែកបណ្តុះធម្មជាតិ ជាអាហារដែលគ្មានគីមី អាចធ្វើឲ្យសុដន់ធំយ៉ាងឆាប់រហ័ស ព្រោះវាមានផ្ទុកអ័រម៉ូន Estrogens ដ៏ច្រើនសន្ធឹកសន្ធាប់។
៣.សណ្តែកបារាំង
ក្នុងចំណោមផ្លែឈើទាំងអស់ សណ្តែកបារាំងមានប្រយោជន៍ខ្លាំងបំផុតក្នុងការធ្វើឲ្យសុដន់ស្ត្រីធំ។ សណ្តែកបារាំង មិនត្រឹមតែមានអ័រម៉ូនស្ត្រី Estrogens ដ៏ច្រើននោះទេ វាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអ័រម៉ូន testosterone ដែលធ្វើឲ្យស្ត្រីមានសាច់ដុំ និងដើមទ្រូងរាបស្មើដូចមនុស្សបុ្រស។
៤.ការ៉ុត
ការ៉ុត មានផ្ទុកអ័រម៉ូនស្ត្រី Estrogens ជាច្រើនដែលជាអរ័ម៉ូនដ៏ចាំបាច់ក្នុងការធ្វើឲ្យសុដន់ធំ។ ការ៉ុត ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីក និងថែរក្សាការពារសុខភាពរាងកាយរបស់មនុស្សទាំងមូលផងដែរ។
ដើម្បីឲ្យដើមទ្រូងធំ ហើយមូលខ្លំ សុភាពនារីទាំងឡាយត្រូវព្យាយាមទទួលទានអាហារទាំងនេះជាប្រចាំរយៈពេលពីរខែនឹងឃើញលទ្ធផលបណ្តើរៗ៕