ប្រើឱសថធម្មជាតិទាំងនេះ ស្នាមជាំពេញផ្ទៃមុខនឹងរលាយបាត់អស់

0
1

ការកើតមានស្នាមជាំលើផ្ទៃមុខ ជាបញ្ហាដែលធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តនឹងខ្លួនឯង។ ដូច្នេះ អ្នកទាំងនោះតែងតែចំណាយលុយយ៉ាងច្រើនសន្ធឹកសន្លាប់ ទៅលើការប្រើប្រាស់ផលិតផលផ្សេងៗ ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែផលិតផលទាំងនោះត្រូវការចំណាយច្រើន ហើយអាចមានផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត។

ដូច្នេះ ប្រសិនបើអ្នកងាកមកសាកល្បងឱសថធម្មជាតិទាំងអស់នេះវិញ មិនចំណាយច្រើន ហើយមានប្រសិទ្ធភាពថែមទៀត។

១.ទឹកក្រូចឆ្មារ

យកសំឡីទៅជ្រលក់ចូលទឹកក្រូចឆ្មារ ហើយលាបសើៗលើកន្លែងដែលមានស្នាមជាំ ២ដងក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោយពេលប្រើប្រាស់ អ្នកមិនត្រូវដើមក្រោមពន្លឺថ្ងៃឡើយ ព្រោះវាអាចបណ្តោលឲ្យស្បែកប្រតិកម្ម។

២.ប្រទាលកន្ទុយក្រពើ

កាត់យកប្រទាលកន្ទុយក្រពើមួយធាង ចិតចេញសាច់របស់វា រួចបិតលើកន្លែងដែលមានស្នាមជាំ ហើយទុកឲ្យបាន៣០នាទីទើបលាងសម្អាតចេញ។ ព្យាយាមអនុវត្តបែបនេះមួយថ្ងៃពីរដង អ្នកនឹងឆាប់ទទួលបានផល។

៣.ខ្ទឹមបារាំង

យកខ្ទឹមបារាំងមួយមើមទៅកិន ហើយពូតយកទឹក។ បន្ទាប់មកចាប់ផ្តើមលាបលើកន្លែងដែលមានស្នាមជាំ ហើយទុកឲ្យបាន១០ទៅ១៥នាទី ទើបលាងចេញ។ ធ្វើបែបនេះជាប្រចាំ រហូតដល់ស្នាមជាំរលប់បាត់អស់ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here