ភាពអស្ចារ្យ៤ចំណុច របស់ទារកអំឡុងពេល១ឆ្នាំនៃជីវិតដំបូង

0
2

តើអ្នកដឹងទេ ទារកទើបនឹងកើត១ឆ្នាំដំបូងមានភាពអស្ចារ្យអ្វីខ្លះ? ទន្ទឹមនឹងភាពរីករាយជាមួយនឹងការបានសមាជិកថ្មីក្នុងក្រុមគ្រួសារ ឪពុកម្តាយមួយចំនួនធំប្រហែលជាមិនទាន់ដឹងពីភាពអស្ចារ្យរបស់ទារកអំឡុងពេល១ឆ្នាំដំបូងនោះទេ។ ដូច្នេះខាងក្រោមនេះ ជាអ្វីដែលគ្រប់គ្នាចង់ដឹង៖

១.រាងកាយរីកលូតលាស់លឿន

ក្នុងមួយឆ្នាំដំបូងនៃជីវិត រាងកាយទារកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទម្ងន់អាចកើនឡើងរហូតដល់ទៅ៣ដង។ ទោះបីជាគ្មានអាហារបំប៉នបន្ថែមក៏ទារកអាចរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគ្មានផលប៉ះពាល់អ្វីឡើយ។ បន្ទាប់ពីកំណើតអាយុ៦ខែ ធម្មតាកម្ពស់ទារកលូតចាប់ពី១,២ ទៅ១អ៊ីញ និងឡើងទម្ងន់ ៥ទៅ ៧អោនក្នុងមួយសប្តាហ៍។ ដូច្នេះពួកគេច្រើនតែឡើងទម្ងន់ទ្វេដងនៅពេលពួកគេមានអាយុ ៥ខែ។ អាយុចន្លោះពី ៦ទៅ ១២ខែ ទារកអាចលូតលាស់ ៣,៨អ៊ីញក្នុងមួយខែ ហើយឡើងទម្ងន់ពី ៣ទៅ ៥អោន ក្នុងមួយសប្តាហ៍។

២.យំបញ្ចេញសំលេងបែបធម្មជាតិ

អ្នកស្រាវជ្រាវបានកត់ត្រាថា ការយំរបស់ទារក ៦០នាក់ដែលកើតក្នុងគ្រួសារជនជាតិអាល្លឺម៉ង់ ឬបារាំង មានសំលេងយំដូចគ្នាទៅនឹងភាសារកំណើតរបស់ពួកគេនៅថ្ងៃទី២នៃជីវិត។ ពួកគេអាចទទួលបានភាសារយំតាំងពីនៅក្នុងផ្ទៃ តាមរយៈអ្នកម្តាយដែលបន្លឺសំលេងយំចេញមក។

៣.បៅដោះដោយខ្លួន​ឯង

អ្នកជំនាញបានថា បន្ទាប់ពីសម្រាលកូន គួរតែផ្តល់ពេលវេលាឲ្យម្តាយនឹងកូនប៉ះពាល់គ្នាយ៉ាងហោចណាស់១ម៉ោង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបំបៅដោះកូន។ ការធ្វើបែបនេះនឹងផ្តល់ឱកាសដល់ទារក ដើម្បីធ្វើតាមសភាបគតិធម្មជាតិ ក្នុងការវារទៅរកសុដន់បៅដោយខ្លួនឯង។

៤.គ្រោងឆ្អឹងទារកមានច្រើនជាងមនុស្សពេញវ័យ

គ្រោងឆ្អឹងរបស់ទារកមានប្រហែលជា ៣០០ ចំណែក ហើយនៅពេលពួកគេលូតលាស់ធំពេញវ័យមានត្រឹមតែ ២០៦ចំណែកប៉ុណ្ណោះ។ ប៉ុន្តែមុនពេលឆ្អឹងត្រូវបានផ្សារភ្ជាប់គ្នា រាងកាយរបស់ទារទើបនឹងកើតមានភាពបត់បែនខ្លាំងបំផុត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here