តើអ្នកចង់ឲ្យកូនមានរាងខ្ពស់ស្រឡះ ហើយមានឆ្អឹងរឹងមាំដែរឬទេ? វាមិនមែនជារឿងពិបាកនោះទេ ប្រសិនបើអ្នកស្វែងយល់ឲ្យបានច្បាស់ ពីរបបអាហារប្រចាំថ្ងៃសម្រាប់ពួកគេ។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរតែផ្តល់ឲ្យកុមារទទួលទានជាប្រចាំ៖
ទឹកដោះគោយ៉ាអួ និងទឹកដោះគោស្រស់
ការទទួលទានទឹកដោះគោ១កែវ កុមារនឹងទទួលបានវីតាមីន D ព្រមទាំងបរិមាណនៃ នៃជាតិកាល់ស្យូមដែលចាំបាច់បំផុតសម្រាប់រាងកាយ។ ព្រោះទឹកដោះគោស្រស់ ចំនួន២៥០មីលីលីត្រ មានផ្ទុក៩០កាឡូរី និងជាតិកាល់ស្យូម៣០ភាគរយ។ ហេតុនេះ នៅពេលទទួលទាន អ្នកត្រូវជ្រើសប្រភេទទឹកដោះគោដែលមានផ្ទុកវីតាមីន D ដើម្បីជម្រុញដល់ការលូតលាស់នៃឆ្អឹង។
ត្រីសាឌីន និងស៊ុត
គ្រាន់តែត្រីសាឌីន តូចមួយមានផ្ទុកបរិមាណដ៏ច្រើនបំផុតនៃវីតាមីន D និងកាល់ស្យូម សម្រាប់ជួយដល់ការលូតលាស់ និងធ្វើឲ្យឆ្អឹងរឹងមាំ។ ចំណែកឯស៊ុតមាន ៦ ភាគរយនៃវីតាមីន D ដែលរាងកាយរបស់កុមារត្រូវការជារៀងរាល់ថ្ងៃ។ ជាពិសេស ស៊ុតពណ៌លឿងសម្បូរទៅដោយវីតាមីន D ដែលល្អសម្រាប់ឆ្អឹង។
ត្រីសាម៉ុន និងត្រីធូណា
ត្រីសាម៉ុន និងត្រីធូណា សម្បូរទៅដោយជាតិខ្លាញ់ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ មានផលល្អបំផុតសម្រាប់រាងកាយ។ ត្រីធូណាប្រហែលជា៨៥ក្រោម មានផ្ទុកវីតាមីនDចំនួន ៣៩ភាគរយ និងត្រីសាម៉ុន៨៥ក្រាម មានផ្ទុកវីតាមីនDដល់ទៅ ១០០ភាគរយ។
ទោះជាយ៉ាងណា អ្នកកុំភ្លេចជំរុញឲ្យកូនធ្វើលំហាត់ប្រាណជាប្រចាំផងដែរ ដើម្បីពង្រឹងឲ្យរាងកាយកាន់តែមានភាពរឹងមាំ៕