៥ចំណុច បើធ្វើអនុវត្តបានលែងបារម្ភទ្វារមាសធំក្លិនអាក្រក់ទៀតហើយ

0
1

ស្រីគ្រប់រូបតែងមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសុខភាពផ្លូវភេទ ដូចជាប្រដាប់ភេទមានក្លិនមិនល្អ ព្រោះវាមានលក្ខណ:ស្មុគស្មាញ និងពិបាកថែទាំជាងប្រដាប់ភេទបុរស។ ប៉ុន្តែបញ្ហានេះអាចដោះស្រាយបាន ប្រសិនបើពួកគេដឹងពីវិធីរក្សាអនាម័យបានត្រឹមត្រូវ។

១.លាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ
ការប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតតំបន់ទ្វារមាស ជាវិធីធម្មជាតិមួយដែលអាចសម្លាប់មេរោគ និងបំបាត់ក្លិនបានយ៉ាងល្អ ជាងការប្រើសាប៊ូ ឬផលិតផលគីមីផ្សេងៗឆ្ងាយណាស់។

២.ងូតទឹកក្តៅ
ការងូតទឹកក្តៅ អាចជួយកម្ចាត់បាក់តេរីនៅលើខ្លួន ថែមបំបាត់ក្លិនក្នុងទ្វារមាសរបស់អ្នកបានយ៉ាងល្អផងដែរ។

៣.ឈប់បាញ់ទឹកលាងសម្អាត
បើអ្នកមានទម្លាប់ប្រើទឹកបាញ់លាងសម្អាតទ្វារមាស គួរតែបញ្ឈប់ភ្លាមទៅ ព្រោះវាអាចធ្វើឲ្យខូចសុខភាពរបស់ទ្វារមាស។ អ្នកគួរតែប្រើទឹកក្តៅឧណ្ឌៗ ដើម្បីលាងសម្អាត និងចងចាំថា ទ្វារមាសរបស់អ្នកមានសមត្ថភាពលាងសម្អាតដោយខ្លួនឯង។

៤.កុំប្រើសាប៊ូមានក្លិនក្រអូប
សាប៊ូ ឬទឹកអនាម័យដែលមានក្លិនក្រអូប អាចធ្វើឲ្យសុខភាពរបស់ទ្វារមាសបាត់បង់តុល្យភាព ហើយធ្វើឲ្យដំណើរការនៃការសម្អាតដោយខ្លួនឯងតាមបែបធម្មជាតិក៏ខុសប្រក្រតីដែរ។

៥.រក្សាអនាម័យឲ្យបានល្អ ពេលមានរដូវ
ស្ត្រីភាគច្រើន ងាយឆ្លងមេរោគមួយចំនួនក្នុងអំឡុងពេលមានរដូវ ដោយសារតែឈាមរដូវបានធ្វើឲ្យកម្រិត pH ក្នុងខ្លួនមនុស្សស្រីគ្មានតុល្យភាព។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយព្យាយាមប្រើទឹកក្តៅក្នុងការលាងសម្អាត ឬងូតទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here