ប្រយ័ត្នផងប្រុសៗ ប្រឹងធ្វើលំហាត់ប្រាណខ្លាំងពេកអាចអត់កូន!

0
1

មនុស្សប្រុសមួយចំនួនចូលចិត្តធ្វើលំហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ និងរូបរាងសង្ហារ។ តែមានរឿងគួរឲ្យបារម្ភមួយ ប្រសិនបើអ្នកប្រឹងលើកដុំដែក ព្រោះតែចង់បានសាច់ដុំកង់ៗ ឬភាសារបច្ចេកទេហៅថា 6 Packs នោះលោកអ្នកកំពុងប្រឈមមុខនឹងការអត់កូនប្រើហើយ។

តាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងគេហទំព័រ boldsky បានបង្ហាញថា ការប្រឹងហាត់ប្រាណហួសសមត្ថភាព អាចធ្វើឲ្យចំនួនមេជីវិតឈ្មោលមានការធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ ទៅលើបុរសរៀបការហើយចំនួន ២៦១នាក់ មានអាយុចន្លោះពី២៥ទៅ៤០ឆ្នាំ ដែលមានសុខភាពល្អ ដោយរាប់ចំនួនមេជីវិតឈ្មោលមុនពេលឲ្យបុរសពាក់កណ្តាលធ្វើសកម្មភាពល្មមៗ ដូចជាការដើរហាត់ប្រាណ ៣៥នាទីក្នុងមួយថ្ងៃ និងពាក់កណ្តាលទៀតប្រឹងហាត់ឲ្យហួសកម្រិត ក្នុងមួយថ្ងៃ៥០ទៅ៦០នាទី។

បន្ទាប់ពីរយ:ពេល ១២សប្តាហ៍ បុរសទាំង២ក្រុមត្រូវបានអ្នកជំនាញធ្វើតេស្តមេជីវិតឈ្មោលម្តងទៀត។ លទ្ធផលបានបង្ហាញថា ចំនួនមេជីវិតឈ្មោល របស់ក្រុមបុរសដែលទទួលការហាត់ហួសកម្រិត មានការធ្លាក់ចុះគួរឲ្យតត់សម្គាល់ បើធៀបទៅនឹងក្រុមបុរសដែលទទួលការហាត់ល្មមៗ។

ជាចុងក្រោយក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា ការធ្លាក់ចុះនៃចំនួនមេជីវិតឈ្មោលនេះ បណ្តាលមកពីការបាត់បង់សារធាតុចិញ្ចឹមច្រើនលើសលប់ និងស្រកទម្ងន់លឿនពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here