ពេលវេលាគួរទទួលទានអាហារទាំង៣ពេល ដែលត្រឹមត្រូវបំផុត

0
1

យោងតាមអ្នកជំនាញបានបង្ហាញថា រាងកាយត្រូវការពេលវេលាដ៏ត្រឹមត្រូវ ដើម្បីរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារផ្សេងៗដែលយើងទទួលទាន។ ហេតុនេះ យើងត្រូវដឹងពីពេលវេលាដែលល្អបំផុតក្នុងការទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។

ពេលព្រឹក

សម្រាប់អាហារពេលព្រឹក គឺនៅចន្លោះម៉ោង ៧ទៅ ៨ ដោយសារតែរាងកាយបានរំលាយអាហារចាស់អស់ ហើយត្រូវការថាមពលពីអាហារថ្មីបន្តទៀត។

ប្រសិនបើអ្នកទទួលទានអាហារពេលព្រឹកនៅម៉ោង១០វិញនោះ អ្នកនឹងឃ្លានម្តងទៀតនៅម៉ោង៣រសៀល ហើយតម្រូវការអាហារ គឺច្រើនលើសពីធម្មតា។ ទោះជាយ៉ាងណាអ្នកត្រូវចងចាំថា បន្ទាប់ពីងើបពីគេងប្រហែលជា ៣០នាទី សឹមទទួលទានអាហារពេលព្រឹក។

ពេលថ្ងៃត្រង់

នៅចន្លោះពេលដែលអ្នកគួរតែទទួលទានអាហារថ្ងៃត្រង់ គឺម៉ោង ១២នឹង៣០នាទី ទៅម៉ោង២រលៀស។

ប្រសិនបើអ្នកបរិភោគយឺតពេលជាងនេះ នោះក្រពះនឹងដំណើរការមិនស្រួល ហើយធ្វើឲ្យអ្នកចេះតែអស់កម្លាំងដោយមិនដឹងមូលហេតុ។ រឿងដែលអ្នកត្រូវចាំមួយទៀត ពេលវេលាដែលល្អបំផុតសម្រាប់អាហារថ្ងៃត្រង់ គឺបន្ទាប់ពីការទទួលទានអាហារពេលព្រឹករយ:ពេល៤ម៉ោង។

ពេលល្ងាច

មនុស្សជាច្រើននៅជុំវិញពិភពលោក តែងតែចូលចិត្តទួលទានអាហារពេលល្ងាចនៅយប់ជ្រៅបន្តិច ប៉ុន្តែពេលវេលាដែលល្អបំផុត គឺនៅម៉ោង៦និង៣០នាទី។

ប្រសិនបើអ្នកទទួលទានអាហារនៅម៉ោង១០យប់វិញនោះ អ្នកកំពុងតែប្រឈមនឹងការឡើងទម្ងន់កាន់តែខ្លាំងឡើង។ ហេតុនេះអ្នកត្រូវដឹងថា ដើម្បីជៀសវាងភាពធាត់ឡើងទម្ងន់ អ្នកគួរទទួលទានយ៉ាងហោចណាស់ឲ្យបាន ៣ម៉ោងមុនពេលចូលគេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here