វិធីកាត់បន្ថយការឈឺចាប់អាងត្រគាក អំឡុងពេលតាំងគភ៌

0
1

ការឈឺចាប់ក្នុងអាងត្រគាក គឺជាភាពមិនស្រួលទូទៅសម្រាប់ស្ត្រីមានគភ៌ ហើយវាកើតឡើងដោយសារតែសរសៃចងត្រូវលាតសន្ធឹង កម្រិតអ័រម៉ូនមានការផ្លាស់ប្តូរ ហើយសរីរាងមួយចំនួនកំពុងតែប្រែប្រួលដើម្បីរៀបចំបន្ទប់សម្រាប់ទារករីកធំធាត់។

រោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករួមមាន៖ ឈឺចុកចាប់ឆ្អឹងត្រគាកផ្នែកខាងមុខ, ឈឺចាប់តែម្ខាង ឬទាំងសងខាងនៃឆ្អឹងត្រគាកផ្នែកខាងក្រោយ, ឈឺចាប់ត្រង់តំបន់ចន្លោះទ្វារមាស និងរន្ធគូថ, ការឈឺចាប់ពីអាងត្រគាកដល់ភ្លៅ។

ទោះជាយ៉ាងណាបញ្ហាឈឺចាប់ក្នុងអាងត្រគាកនេះ អាចកាត់បន្ថយបាន ប្រសិនបើអ្នកអនុវត្តតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖

១.ប្រើខ្សែក្រវ៉ាត់សម្រាប់ទ្រពោះ ព្រោះការទ្រាំទ្រទម្ងន់របស់ទារកយូរពេកអាចធ្វើអាងត្រគាកមានការឈឺចាប់។

២.កុំឈរយូរពេក នាំមានបន្ទក់ធ្ងន់ដល់អាងត្រគាក។

៣.ជៀសវាងអង្គុយក្នុងទីតាំងដែលអាចបង្កឲ្យមានការឈឺចាប់។

៤.ត្រូវអង្គុយលើកៅអីពេលស្លៀកពាក់ ប្រសើរជាងការទប់លំនឹងដោយឈរជើងមួយ។

៥.ធ្វើលំហាត់ប្រាណអាងត្រគាកជាប្រចាំ ក៏អាចកាត់បន្ថយការឈឺចាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here