Skip to content

វិធានការទប់ស្កាត់កុំឲ្យកុមារកើតជំងឺធាត់ជ្រុល

យោងតាមអ្នកជំនាញប្រចាំអង្គការ FAO បានបង្ហាញថា កុមារប្រមាណជាង ១២០លាននាក់ មានអាយុចន្លោះពី៥ ទៅ ១៩ឆ្នាំ នៅទូទាំងពិភពលោក បានកើតជំងឺធាត់លើសទម្ងន់។ មូលហេតុចម្បងដែលបណ្តោលឲ្យកុមារទាំងនោះជួបបញ្ហាធាត់ គឺការទទួលទានអាហារខ្វះអាហារូបត្ថម្ភ និងកត្តារួមផ្សំជាច្រើនទៀត។

ដូចេ្នះ ដើម្បីការពារកុមារកុំឲ្យកើតជំងឺធាត់ជ្រុល អាណាព្យាបាលទាំងឡាយគួរតែព្យាយាមអនុវត្តតាមដំបូលន្មានរបស់អ្នកជំនាញដូចខាងក្រោម៖

១.ព្យាយាមទទួលទានអាហារធម្មជាតិនៅជុំវិញផ្ទះ ឬអាហារដែលផលិតដោយខ្លួនឯង។

២.បង្កើនការទទួលទានបន្លែផ្លែឈើឲ្យបានច្រើន។

៣.កំណត់ការទទួលទានអាហារកែច្នៃ ដែលមានជាតិស្ករ ជាតិប្រៃ និងខ្លាញ់ខ្ពស់។

៤.ពង្រឹងឲ្យកុមារទទួលទានអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានតុល្យភាពសមស្របទៅតាមតម្រូវការអាយុ។

៥.លើកទឹកចិត្តឲ្យកុមារធ្វើលំហាត់ប្រាណជាប្រចាំ។

៦.អនុវត្តបន្ថែមអាហារូបត្ថម្ភដល់កុមារជាប្រចាំនៅ ១០០០ថ្ងៃដំបូងនៃជីវិត ដើម្បីជួយឲ្យកុមារមានការអភិវឌ្ឍន៍បានល្អ ទាំងផ្នែករាងកាយ កម្ពស់ និងភាពឆ្លាតវៃនៅពេលធំពេញវ័យ៕