បើមិនចង់កើតជំងឺ៣មុខនេះ ឈប់ស្លៀកខោរឹបទៀតទៅ

0
1

យុវវ័យសម័យនេះចូលចិត្តស្លៀបរឹបតឹងបញ្ចេញរាងខ្លាំងណាស់ ជាពិសេសខោខូវប៊ូយតែម្តង។ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា ការស្លៀកបែបនេះថ្វីបើឃើញស្អាតក៏ពិតមែន តែវាអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។

១.កើតមានបញ្ហាកំណកឈាម
ការស្លៀកខោខូវប៊ូយរឹបក្នុងរយ:ពេលយូរ ជើងរបស់អ្នកអាចនឹងមានអាការហើមសាច់ដុំ និងស្ទះលំហូរឈាមនៅផ្នែកខាងក្នុង ដែលតម្រូវឲ្យធ្វើការវះកាត់ដើម្បីយកឈាមនោះចេញ។

២.ខូចខាតសាច់ដុំ
មនុស្សស្រីដែលធាត់ តែងតែព្យាយាមស្លៀកខោខូវប៊ូយតូចៗ ដើម្បីបិទបាំងខ្លាញ់ក្បាលពោះរបស់ពួកគេ។ តែទម្លាប់មួយនេះធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាសាច់ដុំជើង និងក្បាលពោះយ៉ាងខ្លាំង ព្រោះសរសៃនៅត្រង់ភ្លៅរងការគៀបសង្កត់ខ្លាំងពេក រីឯខ្លាញ់ក្បាលពោះក៏កកខ្លាំងមិនងាយរលាយដែរ។

៣.កើតជំងឺតម្រងនោម
ការសិក្សាជាច្រើនបានថា ជំងឺតម្រងនោម ក៏អាចបណ្តាលមកពីទម្លាប់ស្លៀកខោខូវប៊ូយរឹបជាប្រចាំច្រើនខែច្រើនឆ្នាំ ដោយមិនបានធ្វើការតាមដានពិនិត្យសុខភាពឲ្យត្រឹមត្រូវ។

ដូច្នេះ សូមលោកអ្នកគិតឡើងវិញ មុននឹងសម្រេចចិត្តទិញខោខូវប៊ូយដែលរឹបតឹងមកស្លៀក។ ព្រោះមានម៉ូដខោអាវស្អាតៗជាច្រើន ដែលសាកសមនឹងរូបរាងរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ត្រូវស្លៀកខោខូវប៊ូយរឹបនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here