មហារីកមានច្រើនប្រភេទណាស់ ក្នុងនោះមហារីកពោះវៀនធំ ក៏ជាជំងឺមួយដែលងាយនឹងបង្កគ្រោះថ្នាក់ដល់ជីវិតខ្លាំងផងដែរ ប្រសិនបើអ្នកបណ្តោយទុកយូរមិនព្រមព្យាបាល។ តាមការស្រាវជ្រាវបានរកឃើញថា ជំងឺមហារីកពោះវៀនធំ ងាយនឹងព្យាបាល ក្នុងករណីដែលអ្នករកឃើញរោគសញ្ញាដំបូងរបស់វា ហេតុនេះអ្នកគួរតែចេះសង្កេតមើលរោគសញ្ញាមួយចំនួនដោយខ្លួនឯង។
១.បន្ទោរបង់មានឈាម
ប្រសិនបើអ្នកបន្ទោរបង់មក លាមកមានលាយឈាម អ្នកគួរតែប្រុងប្រយ័ត្នជាមួយនឹងជំងឺមហារីកពោះវៀនធំឲ្យមែនទែន ជាពិសេស បើឈាមមានពណ៌ខ្មៅ ស៊ីជម្ពូ ឬមានស្លេស។
២.ឈាមតាមរន្ធគូថ
ជាធម្មតា ប្រសិនបើអ្នកបន្ទោរបង់ម្តងរួចម្តងៗ តែងតែមានឈាមហូរតាមរន្ធគូថ ហើយអាការ:ចេះកាន់តែឈឺចាប់ខ្លាំងជាងមុន អាចបញ្ជាក់ថា អ្នកមានជំងឺមហារីកពោះវៀនធំ ឬអាចជាជំងឺឬសដូងបាត។
៣.ចុកពោះញឹកញាប់
អ្នកដែលកើតមានអាការ:ចេះតែមិនស្រួលពោះ ហើមពោះ និងឈឺចាប់ក្នុងពោះញឹកញាប់ ភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ។
៤.ទល់លាមក
ប្រសិនបើអ្នកទល់លាមកមានរយ:ពេលយូរជាងពីរទៅបីថ្ងៃ ក៏ជាសញ្ញានៃជំងឺមហារីកពោះវៀនធំដែរ។ មួយវិញទៀត ការទល់លាមករ៉ាំរ៉ៃ អាចបង្កើនហានិភ័យនៃជំងឺមហារីកនេះកាន់តែខ្លាំង។
យកល្អ ប្រសិនបើអ្នកកើតមានរោគសញ្ញាណាមួយដូចដែលបានបង្ហាញនៅខាងលើនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕