ដឹងអត់! ពេលញ៉ាំអាហារគ្រាន់តែទំពារបានត្រឹមត្រូវ ក៏មានប្រយោជន៍ដល់សុខភាពដែរ

0
1

ភាពមមាញឹកជាមួយនឹងការងារ ធ្វើឲ្យមនុស្សភាគច្រើនស្ទើរពុំមានពេលញ៉ាំបាយផង ហេតុនេះពេលញ៉ាំពួកគេមិនបានទំពារអាហារម៉ត់ល្អនោះទេ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សភាគច្រើនទំពារអាហារបានច្រើនបំផុត៦ដងប៉ុណ្ណោះក្នុងមួយម៉ាត់ៗ ដែលធ្វើឲ្យពួកគេឧស្សាហ៍កើតមានបញ្ហាដូចជា ក្រពះ និង ពោះវៀនជាដើម។

ដូច្នេះហើយ អ្នកគួរតែទំពារអាហារឲ្យបានត្រឹមត្រូវមុននឹងលេបចូលក្នុងពោះ៖

១.អាហារមួយម៉ាត់ត្រូវទំពារយ៉ាងតិច៣០ដង ចំពោះអាហាររឹង រីឯអាហារទន់គួរតែទំពារឲ្យបាន ៥ទៅ១០ដង ដើម្បីធ្វើឲ្យវាម៉ត់ល្មមអាចឲ្យក្រពះងាយរំលាយ។
២.ទទួលទានម្តងបន្តិចៗ ហើយទំពារយឺតៗ។
៣.ជាទូទៅអ្នកគួរតែចំណាយពេល ២០នាទី សម្រាប់ការទទួលទានអាហារក្នុងមួយពេលៗ ដើម្បីឲ្យខួរក្បាលអាចធ្វើការងារបានល្អ ក្នុងការបញ្ជូនសញ្ញាទៅប្រាប់ក្រពះឲ្យចាប់ផ្តើម ឬបញ្ឈប់ដំណើរ។

អត្ថប្រយោជន៍នៃការទំពារអាហារបានត្រឹមត្រូវ៖
-សម្រួលប្រព័ន្ធរំលាយអាហារដំណើរការបានល្អ
-បង្កើនការស្រូបយកសារធាតុចិញ្ចឹម
-កាត់បន្ថយជំងឺទល់លាមក ជំងឺក្រពះ និងហើមពោះ
-អាចជួយសម្រក់ទម្ងន់

អាស្រ័យហេតុនេះ ទោះរវល់ជាមួយការងារខ្លាំងយ៉ាងណាក៏ដោយ សូមព្យាយាមញ៉ាំអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here