Skip to content

ធុញនឹងបញ្ហាត្អើកមែនទេ ប្រើវិធីនេះនឹងបាត់ភ្លាម

ត្អើក អាចកើតមានចំពោះមនុស្សគ្រប់វ័យមិនថាក្មេង ឬចាស់ឡើយ ហើយវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកក្នុងខ្លួន មានអារម្មណ៍ម៉ួរម៉ៅ លែងចង់បំពេញការងារអ្វីទាំងអស់។ អាការបែបនេះអាចនឹងបាត់ទៅវិញក្នុងពេលណាមួយ តែប្រសិនវាមិនព្រមធូរស្បើយទេ លោកអ្នកអាចសាកល្បងវិធីមួយចំនួននេះបាន៖

១.យកសំឡី ឬវត្ថុទន់ៗទៅបិទត្រចៀកទាំងសងខាង ហើយពិសារទឹកត្រជាក់មួយកែវ។

២.លៀនអណ្តាតមកក្រៅមួយសន្ទុះ ហើយបន្ធូរអារម្មណ៍។

៣.ទទួលទានស្ករស ឬស្ករត្នោត មួយស្លាបព្រាបាយ។

៤.ទទួលទានក្រូចងាំង៉ូវ ឬក្រូចត្រាំ ១ផ្លែ (បើបានជូរ ហើយល្វីងខ្លាំងទើបល្អ)។

៥.ព្យាយាមដកដង្ហើមចូលឲ្យវែងៗ ហើយទប់ដង្ហើម ៧ទៅ១០វិនាទី។

៦.តាមការសិក្សាជាច្រើនបានបង្ហាញថា ការរួមភេទ ក៏អាចជួយបំបាត់បញ្ហាត្អើក បានដែរ៕