តើអ្នកចង់សម្រាលកូនបែបធម្មជាតិមែនទេ? អ្នកប្រហែលជាដឹងហើយថា ការសម្រាលកូនតាមធម្មជាតិមិនងាយស្រួលនោះទេ ព្រោះអ្នកម្តាយត្រូវឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំង ហើយអាចប្រឈមគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនមានជំនួយពីគ្រូពេទ្យ។ ដូច្នេះ ដើម្បីឲ្យការសម្រាលកូនប្រកបដោយសុវត្ថិភាព ស្ត្រីគួរអនុវត្តតាមគន្លឹះ៦យ៉ាងនេះពេលមានផ្ទៃពោះ៖
១.របបអាហារមានផាសុខភាព
ប្រភេទអាហារមានផាសុខភាពមានដូចជា បន្លែផ្លែឈើស្រស់ សាច់គ្មានជាតិខ្លាញ់ តែគួរជៀសវាងអាហារឆៅ ឬអាហារកែច្នៃផ្សេងៗ។
២.ធ្វើលំហាត់ប្រាណអាងត្រគាក
ការធ្វើលំហាត់ប្រាណអាងត្រគាក អាចជួយពង្រឹងតំបន់អាងត្រគាក ក៏ដូចជាបើកទូលាយសម្រាប់ឲ្យទារកកើតមកមានភាពងាយស្រួល។
៣.បំបាត់បញ្ហាស្ត្រេស
ការសម្រាកលំហែ ការធ្វើសម្មាធិ ហាត់យូហ្គា និងសកម្មភាពរីករាយផ្សេងៗ អាចធ្វើស្ត្រីមានផ្ទៃពោះជៀសផុតពីបញ្ហាស្ត្រេសបាន។ អ្នកម្តាយត្រូវចាំថា បញ្ហាស្ត្រេសអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយក៏ប៉ះពាល់ដល់ការសម្រាលផងដែរ។
៤.រៀនដកដង្ហើម
ការដកដង្ហើមមួយៗតាមច្រមុះចូលឲ្យបានជ្រៅ ហើយបញ្ចេញមកវិញតាមមាត់ឲ្យអស់ ជាទម្លាប់មានប្រយោជន៍ខ្លាំងណាស់អំឡុងពេលសម្រាលកូន។
៥.ការម៉ាស្សា
ការម៉ាស្សាជើងអំឡុងពេលមានផ្ទៃពោះ អាចជួយបំបាត់ភាពតានតឹងសាច់ដុំ និងធ្វើឲ្យស្ត្រីមានអារម្មណ៍ថាមានផាសុខភាព។
៦.បង្កើនការទទួលទានទឹក
ទឹកជាសារធាតុរាវចាំបាច់បំផុត ដែលអាចជួយឲ្យស្ត្រី និងកូនក្នុងផ្ទៃមានសុខភាពល្អ និងជួយសម្រួលដល់ការសម្រាលមានភាពល្អប្រសើរ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរធ្វើយ៉ាងណាកុំឲ្យខ្វះជាតិទឹកក្នុងរាងកាយឲ្យសោះ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារក៕