អ្នកជំនាញនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកបានព្រមានថា ការទទួលទានប័រលើសពី ១២ក្រាម ក្នុងមួយថ្ងៃ ត្រូវប្រឈមនឹងការវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទី២ទ្វេដង។
មិនត្រឹមតែប័រនោះទេ សូម្បីតែឈីស ក៏សម្បូរទៅដោយខ្លាញ់ និងអាស៊ីតខ្លាញ់ឆ្អែត ដែលបង្កើនហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែរ។ ជាពិសេស ការទទួលទានអាហារប្រភេទនេះច្រើនពេក អាចប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូង។
អ្នកជំនាញបានធ្វើការវិភាគទៅលើអ្នកចូលរួមប្រមានជា ៣.៣៤៩នាក់ ដែលគ្មានជំងឺទឹកនោមផ្អែម ប៉ុន្តែពួកគេកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃបញ្ហាសរសៃឈាមបេះដូង។ ហើយក្រោយការតាមដានអស់រយ:ពេលជាង៤ឆ្នាំ អ្នកដែលបានចូលរួម ២៦៦នាក់បានកើតជំងឺទឹកនោមផ្អែម។
ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម អ្នកគួរតែជៀសវាងកាទទួលទានប័រ ឬឈីសច្រើនពេក៕