តើអ្នកធ្លាប់ចាប់អារម្មណ៍ជាមួយនឹងស្នាមសៗដូចជាចំណិតលោកខែនៅតាមគល់ក្រចកដែរឬទេ? ជាធម្មតាមនុស្សដែលមានសុខភាពល្អនឹងឃើញវាលេចឡើងនៅគ្រប់ម្រាមដៃទាំងអស់ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ប្រសិនបើអវត្តមានស្នាមសៗវិញនោះ អាចជាសញ្ញានៃជំងឺមួយចំនួន។
ដៃមេ៖ ប្រសិនបើមេដៃរបស់អ្នកអត់មានស្នាមសៗដូចចំណិតលោកខែ អ្នកអាចនឹងមានជំងឺផ្លូវចិត្ត។
ដៃចង្អុល៖ ប្រសិនបើម្រាមចង្អុលរបស់អ្នកអត់មានស្នាមសៗដូចចំណិតលោកខែ អ្នកមានបញ្ហាពោះវៀន ថ្លើម លំពែង ឬប្រព័ន្ធបន្តពូជ។
ដៃកណ្តាល៖ ប្រសិនបើម្រាមកណ្តោលរបស់អ្នកអត់មានស្នាមសៗដូចចំណិតលោកខែ អ្នកអាចមានបញ្ហាសម្ពាធឈាម។
ដៃនាង៖ ប្រសិនបើម្រាមដៃនាងរបស់អ្នកអត់មានស្នាមសៗដូចចំណិតលោកខែ អ្នកអាចមានបញ្ហាក្រពេញទីរ៉ូអ៊ីត។
ដៃកូន៖ ប្រសិនបើម្រាមដៃកូនរបស់អ្នកអត់មានស្នាមសៗដូចចំណិតលោកខែ អ្នកអាចមានបញ្ហាស្ទះពោះវៀនធំ។
ដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញបញ្ហាណាមួយដូចខាងលើ សូមទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ៕