តើមាត់ស្បូនពង្រីកធំប៉ុណ្ណា ទើបសម្រាលកូនរួច?

1
1

តើអ្នកឆ្ងល់ទេថា ទារកចេញមកយ៉ាងម៉េចទៅ បើមាត់ស្បូនរបស់មនុស្សស្រីហាក់ដូចជាតូចចង្អៀតមិនសមស្របជាមួយនឹងទំហំកូនក្នុងផ្ទៃទាល់តែសោះ? ក្នុងចន្លោះសប្តាហ៍ទី៣៧ ទៅ៤២ មាត់ស្បូនវិលឆ្ពោះទៅមុខទ្វារមាស ហើយវាកាន់តែទន់ និងចាប់ផ្តើមពង្រីកខ្លួនពី១សង់ទីម៉ែត្រ រហូតដល់ ១០សង់ទីម៉ែត្រ។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយមាត់ស្បូនមនុស្សស្រីអាចពង្រីកខ្លួនរាប់សិបដង ប៉ុន្តែមាត់ស្បូនស្ត្រីខ្លះអាចបើកភ្លាម ព្រោះកូនត្រូវរុញច្រានចេញមកក្រៅមុនពេលកំណត់។

ជាធម្មតាក្នុងអំឡុងពេលសម្រាល ស្បូនមនុស្សស្រីមានទំហំ៤សង់ទីម៉ែត្រ បន្ទាប់មកស្បូននឹងពង្រីកប្រហែលជា១សង់ទីម៉ែត្ររាល់ពេលកន្ត្រាក់ម្តងៗ។ ការកន្ត្រាក់នេះនឹងពង្រីកមាត់ស្បូនបន្តិចម្តងៗរហូតមានទំហំ ១០សង់ទីម៉ែត្រ ទើបទារករុញច្រានមកក្រៅបានស្រួល។

ទោះជាយ៉ាងណា ក្នុងករណីដែលកូនរបស់អ្នកថ្លោស់ពេកហួសសមត្ថភាពមាត់ស្បូន គ្រូពេទ្យច្បាស់ជាសម្រេចធ្វើការវះកាត់ដើម្បីបញ្ជៀសគ្រោះថ្នាក់៕

1 COMMENT

  1. I was wondering if you ever thought of changing the structure of
    your blog? Its very well written; I love what youve got to say.
    But maybe you could a little more in the way of content so people could connect with it better.
    Youve got an awful lot of text for only having 1 or 2 pictures.
    Maybe you could space it out better?

LEAVE A REPLY

Please enter your comment!
Please enter your name here