អត់ដែលដឹងសោះ! សំបកចេកជាថ្នាំសម្រករាងពូកែបំផុត

0
1

អ្នកណាៗ ក៏មានទម្លាប់បោះចោលសំបកចេកដែរ បន្ទាប់ពីទទួលទានរួច ព្រោះគិតថា វាគ្មានអត្ថប្រយោជន៍អ្វីទៀតឡើយ។ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា សារធាតុចិញ្ចឹមពាក់កណ្តោលមាននៅក្នុងសំបកចេក ហើយសារធាតុចិញ្ចឹមទាំងនោះ មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។

តើសំបកចេកខ្ចី និងចេកទុំ មួយណាល្អប្រសើរជាង?
ប្រសិនបើអ្នកចង់សម្រទម្ងន់ សំបកចេកខ្ចី គឺជាជម្រើសស័ក្តិសមបំផុត ប៉ុន្តែអ្នកអាចប្រើសំបកចេកទុំបានដូចគ្នា ប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែមៗ។

របៀបកែប្រែសំបកចេកធ្វើជាថ្នាំសម្រកទម្ងន់៖
១.អ្នកត្រូវបកយកសំបកចេកខ្ចី ៤ ទៅ ៥ផ្លែ កាត់ក្បាល និងកន្ទុយចេញ រួចដាក់ចូលទៅក្នុងឆ្នាំងមួយ។
២. ចាក់ទឹកឲ្យលិច ហើយដាំឲ្យពុះ សម្រាប់ទទួលទានជំនួសតែ។
៣. អ្នកត្រូវទទួលទានម្តងមួយកែវ រៀងរាល់មុនពេលទទួលទានអាហារទាំង៣ពេល ចំនួន១៥នាទី។

ចំណាំ៖ អ្នកត្រូវជ្រើសចេកធម្មជាតិ ដែលគ្មានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ហើយត្រូវសម្អាតឲ្យបានហ្មត់ចត់មុននឹងដំណើរការចម្អិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here