ក្រុមអ្នកជំនាញបានអះអាងថា អាហារពេលព្រឹក ជាអាហារដ៏សំខាន់ខ្លាំងបំផុត សម្រាប់ផ្គត់ផ្គងរាងកាយ និងផ្តល់ថាមពល។ ហេតុនេះការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវជាកត្តាចាំបាច់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេលព្រឹកឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។
អាហារមានជាតិជូរ និងហិរ
ថ្វីបីអាហារទាំងនេះ មានប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកមិនគួរទទួលទាននៅពេលព្រឹកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកក្រហាយទ្រូង បង្កការរលាកក្រពះ និងមានបញ្ហាក្នុងប្រអប់មាត់។
ផ្លែចេក
ចេក ជាផ្លែឈើធម្មជាតិល្អបំផុតសម្រាប់ក្រពះ តែបើអ្នកទទួលជាអាហារពេលព្រឹក វាអាចបង្កើនកម្រិតម៉ាញ៉េស្យូមក្នុងឈាម ហើយអាចឈានទៅរកជំងឺបេះដូង។
ភេសជ្ជ:មានជាតិកាបូន
ការទទួលទានភេសជ្ជ: ដែលមានជាតិកាបូនច្រើននៅពេលព្រឹកទាំងពោះទទេ ដូចជា កូកាកូឡា និង ប៉ិបស៊ីជាដើម មិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ ដែលអាចពន្យឺតដល់ការរំលាយអាហារ ហើយនាំឲ្យមានការហើមពោះ។
ប៉េងប៉ោះ
បើអ្នកមិនទាន់មានអីចូលពោះសោះ កុំទទួលទានប៉េងប៉ោះឲ្យសោះ ព្រោះជាតិអាស៊ីតរបស់វា អាចធ្វើអ្នកក្រហាយទ្រូង រលាកក្រពះ ហើយឈានដល់ដំបៅក្រពះថែមទៀត។ ប៉ុន្តែអ្នកអាចបរិភោគប៉េងប៉ោះ នៅពេលថ្ងៃត្រង់ ឬពលល្ងាចបាន៕