អនុវត្ត៤ចំណុចនេះបាន អ្នកនិងមានសុខភាពល្អរហូតដល់ថ្ងៃកើត

0
1

នៅពេលពពោះ ស្ត្រីភាគច្រើនតែងមានការព្រួយបារម្ភចំពោះផលវិបាកផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ជាពិសេសស្ត្រីដែលទើបនឹងឆ្លងកាត់បទពិសោធន៍លើកដំបូង។ ទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា ដើម្បីទទួលបានសុខភាពល្អ ហើយមានសុវត្ថិភាព ក្នុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបគួរតែជៀសវាងទង្វើទាំងនេះ។

១.សារធាតុមានគ្រោះថ្នាក់

អំឡុងពេល១៣សប្តាហ៍ដំបូងនៃការពពោះ ជាពេលវេលាដែលទារកកំពុងតែអភិវឌ្ឍ។ ហេតុនេះ អ្នកត្រូវជៀសឲ្យឆ្ងាយពី សារធាតុគីមី ការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជា និងអាហារបំប៉នដែលជះឥទ្ធិពលអាក្រក់ដល់កូន។

២.កាហ្វេអ៊ីន

ក្នុងមួយថ្ងៃអ្នកម្តាយគួរតែទទួលទានជាតិកាហ្វេអ៊ីនត្រឹមតែ ២០០មីលីក្រាមបានហើយ ព្រោះការទទួលទានច្រើនពេកអាចបង្កហានិភ័យអាក្រក់ដល់ទារក។

៣.គ្រឿងស្រវឹង និងបារី

គ្រឿងស្រវឹង និងបារី ជាគោលដៅលេខមួយ ដែលស្ត្រីកំពុងពពោះទាំងឡាយគួរតែជៀសឲ្យឆ្ងាយ។ ពុំដូច្នោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់ទារក។

៤.សត្វចិញ្ចឹម

ទោះបីជាអ្នកស្រឡាញ់សត្វចិញ្ចឹមយ៉ាងណាក៏ដោយ សូមកុំស្និតស្នាលជាមួយសត្វចិញ្ចឹមខ្លាំងពេក ព្រោះពួកវាកខ្វក់ណាស់អាចចម្លងជំងឺផ្សេងៗបានយ៉ាងងាយ។

ដូច្នេះហើយ ប្រសិនបើអ្នកចង់មានសុខភាពល្អ និងសុវត្ថិភាពក្នុងពេលពពោះ ក្រៅពីជៀសវាងទង្វើមួយចំនួនដូចខាងលើហើយ អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណ និងទទួលទានរបបអាហារណាដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here