មិនហ៊ានឆ្លុះកញ្ចក់ដោយសារមុខសុទ្ធតែស្នាមអុជខ្មៅមែនទេ ក្រូចឆ្មារ នឹងអំបិលជួយបាន

0
1

លោកអ្នកប្រហែលជានៅមិនទាន់ដឹងថា អំបិល នឹងក្រូចឆ្មារ ជាអ្នកឯកទេសថែរក្សាសម្រស់ដ៏ពូកែនោះទេ។ ជាពិសេស បញ្ហាស្បែកមុខស្រអាប់ ស្នាមអុជខ្មៅ ដែលបង្កឡើងដោយសារតែកោសិកាស្បែកចាស់ៗមិនព្រមជម្រុះចេញ ឱថសធម្មជាតិមួយប្រភេទនេះអាចជួយកម្ចាត់បញ្ហាទាំងនេះបាន។

ជំហ៊ានទី១៖

១. អ្នកគ្រាន់តែហាន់ក្រូចឆ្មារមួយចំណិត រួចរោយអំបិលមួយចិបពីលើ។

២.បន្ទាប់មកត្រដុសឲ្យសព្វពេញផ្ទៃមុខ ដោយប្រើកម្លាំងថ្នមៗ។

៣. ក្រោយពីការត្រដុសរយ:ពេល ៣នាទី អ្នកត្រូវលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។

ជំហ៊ានទី២៖

១. បន្ទាប់ពីអនុវត្តតាវិធីខាងលើបាន ១៥នាទី អ្នកត្រូវលាយម្សៅអង្ករ ទឹកឃ្មុំ និងទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នា។

២. ប្រសិនបើល្បាយនេះខាប់ពេក អ្នកអាចបន្ថែមទឹកបន្តិច។

៣. អនុវត្តនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ ហើយទុករយ:ពេល១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។

៤.ក្នុងលក្ខខណ្ឌស្បែកស្ងួតខ្លាំង អ្នកត្រូវប្រើក្រែមផ្តល់សំណើម ដើម្បីជំនួយបន្ថែម។

ចំណាំ៖ អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចឲ្យបាន៣ដងក្នុងមួយសប្តាហ៍ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាស្បែកអាឡែស៊ី កុំប្រើប្រាស់ឲ្យសោះ ព្រោះជាតិអាស៊ីតរបស់ក្រូចឆ្មារអាចធ្វើឲ្យស្បែកមានបញ្ហាកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here