គុណប្រយោជន៍ដ៏វិសេសវិសាល៥ចំណុចនៃពងក្រួច ដែលអ្នកពុំធ្លាប់ដឹង

0
1

មនុស្សមួយចំនួនយល់ថា ពងក្រួចតូចមួយធ្វើម៉េចអាប្រៀបធៀបជាមួយនឹងពង​មាន់បានទៅ! បើអ្នកយល់បែបនេះដែរ គឺខុសហើយ ថ្វើបើពងក្រូចមានទំហំតូចក៏ពិតមែន តែតាមពិតវាមានអត្ថប្រយោជន៍ខ្លាំងជាងពងមាន់ទៅទៀត។

ពងក្រួចអាចជួយបង្កើនកម្លាំងឈាម សម្អាតស្បែក បង្ការភាពស្លេកស្លាំង និងជំនួយដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ University of Manchester ប្រទេសអងគ្លេស បានណែនាំឲ្យបរិភោគពងក្រួចមួយថ្ងៃ ៥ទៅ៦គ្រាប់ ទាំងនៅក្តៅៗ ទើបអាចស្រូបយកសារធាតុចិញ្ចឹមបាន ១០០ភាគរយ។

ជាធម្មតាពងក្រួចមួយគ្រាប់ទម្ងន់ប្រហែលជា ១០ក្រាម ប៉ុន្តែវាមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាស៊ុតផ្សេងៗទៀត ៣ដង។ ក្រៅពីនេះ ការទទួលទានពងក្រួចជាប្រចាំ អ្នកនឹងទទួបានអត្ថប្រយោជន៍៥ចំណុច។

១.ជួយបង្កើនការចង់ចាំ ដោយសារតែវាមានផ្ទុកវីតាមីន D ច្រើនជាងពងសត្វដទៃទៀត។

២.មានកូឡេស្តេរ៉ុលទាប មិនប៉ះពាល់ដល់សុខភាពឡើយ។

៣.ជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់ខួរក្បាល ជាពិសេសអ្នកដែលត្រូវប្រើខួរក្បាលគិតច្រើន។

៤.ពងក្រួចអាចជួយការពារភ្នែក និងធ្វើឲ្យភ្នែកភ្លឺច្បាស់ ដោយសារតែវាមានផ្ទុកវីតាមីន B2 ច្រើនជាងស៊ុតមាន់រហូតដល់ទៅ ២,៥ដង។

៥.ពងក្រួចអាចជួយគ្រប់គ្រងការមករដូវ ធ្វើឲ្យស្បែកស្អាត ការរពារកង្វះឈាម មុន និងក្រោយពេលសម្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here