អ្នកម្តាយគួរដឹង រោគសញ្ញានៃអាការចុកពោះរបស់ទារក

0
1

បញ្ហាចុកពោះ គឺជាជំងឺមួយជាទូទៅកើតឡើងចំពោះទារក១នាក់ ក្នុងចំណោម ៥នាក់ ហើយអាចប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយប្រសិនបើវាកើតឡើងញឹកញាប់។ ដូច្នេះអ្នកម្តាយគួរតែចេះសង្កេតមើលរោគសញ្ញា និងវិធីដោះស្រាយមួយចំនួន ដើម្បីជួយបន្ធូរបន្ថយកុំអោយទារកពិបាកក្នុងខ្លួនខ្លាំងពេក។

រោគសញ្ញានៃអាការចុកពោះរួមមាន៖ យំខ្លាំងៗរយៈពេលជាច្រើនម៉ោង, ប្រឹងក្តាប់ដៃយ៉ាងណែន រើខ្លួនចុះឡើងៗ, ផ្ទៃមុខឡើងក្រហម, ជង្គង់អង្គុញឡើង, ឆាប់ខឹង រអ៊ូរទាំង ឬយំច្រើន…។

អាការចុកពោះនេះអាចបន្ធូរបន្ថយបាន ដោយអ្នកគ្រាន់តែយកដៃត្រដុសខ្នង ឬពោះរបស់ទារកថ្នមៗ ឬក៏ងូតទឹកក្តៅឧណ្ឌៗ។

ប្រសិនបើអ្នកបំបៅដោះកូន អ្នកគួរតែជៀសវាងអាហារដែលមានជាតិកាហ្វេអ៊ីន និងហិរ ព្រោះវាអាចបណ្តោលឲ្យទារកចុកពោះកាន់តែខ្លាំង។ ចំពោះទារកដែលបៅទឹកដោះគោ ក៏ត្រូវប្រយ័ត្នដែរ ជាពិសេសនៅពេលកូនបៅអស់ត្រូវដកដបចេញភ្លាម កុំឲ្យពួកគេជញ្ជាក់ខ្យល់ឲ្យសោះ ព្រោះវាអាចនាំឲ្យពួកគេហើមពោះ និងចុកពោះបាន។

ក្នុងករណីដែលអាការចុកពោះមិនព្រមធូរស្រាលសោះ ឬអាការចុកខ្លាំង អ្នកត្រូវប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យភ្លាម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here