ចាំទុកគ្រប់គ្នា! មើលទូរស័ព្ទក្នុងទីងងឹងមួយថ្ងៃ៣០នាទី អាចខ្វាក់ភ្នែក

0
1

តាមការសិក្សាមួយបានរកឃើញថា ភ្លើងពណ៌បៃតងដែលជះចេញពីអេក្រង់ទូរស័ព្ទដៃ អាចបង្កឲ្យស្រទាប់កោសិកាប្រសាទងាប់ ហើយប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរ ប្រសិនបើអ្នកចំណាយពេលសម្លឹងនៅជាមួយវាច្រើនពេក។

ពេលដែលអ្នកមើលទូរស័ព្ទក្នុងបន្ទប់បិទជិត ឬទីងងឹត ពន្លឺចេញពីអេក្រង់ទូរស័ព្ទ នឹងជះទៅលើកែវភ្នែកពេញទំហឹង យូរៗទៅអាចបណ្តោលឲ្យកើតជំងឺមហារីកភ្នែក និងខ្វាក់ភ្នែកបាន។

យោងតាមគេហទំព័រ myfitmagazine បានចុះផ្សាយថា បុរសវ័យ ៤០ឆ្នាំម្នាក់ បានមានបញ្ហាភ្នែកក្រហមចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់មើលអ្វីលែងឃើញ ដោយសារតែគាត់ទម្លាប់មើលទូរសព្ទក្នុងទីងងឹតរយ:ពេល ៣០នាទីជារៀងរាល់យប់មុនពេលចូលគេង។ គ្រូពេទ្យបានធ្វើរោគវិនិច្ច័យឃើញថា នេះជាសញ្ញានៃការកើតជំងឺមហារីកភ្នែក។

ក្នុងករណីនេះ គ្រូពេទ្យមិនអាចជួយអ្វីបានឡើយ ដោយសារតែកោសិកាប្រសាទត្រូវបានខូចខាតទាំងអស់ទៅហើយ។

ហេតុនេះ គ្រប់គ្នាគួរកាត់បន្ថយ ឬជៀសវាងការប្រើប្រាស់ទូរស័ព្ទដៃក្នុងទីងងឹត ដើម្បីការពារកុំឲ្យកើតមានបញ្ហាភ្នែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here