ពេលមានផ្ទៃពោះកុំញ៉ាំជីមួយប្រភេទនេះច្រើនពេក ប្រយ័ត្នរលូតកូន

0
1

ក្នុងអំឡុងពេលមានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឈាមក្តៅ ឬក៏មករដូវ អ្នកពុំគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំង។

ជីពងទាកូន មានរសជាតិហិរ ក្តៅ អាចព្យាបាលជំងឺឈឺក្រពះ ហើមដៃជើង និងឬសដូងបាត។ លើសពីនេះ វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការ:ចង់ក្អួតចង្អោរ និងគ្រុនក្តៅផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ការទទួលទានជីពងទាកូន ច្រើនពេកអាចប៉ះពាល់ដល់ជីវិតផ្លូវភេទទាំងបុរសនឹងស្ត្រី ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។

ដោយសារតែរសជាតិហិរ ក្តៅ និងឥទ្ធិពលនៃក្លិនហ្គាសរបស់វា ធ្វើឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការរំញោចកន្ទ្រាក់ខ្លាំងៗ ដែលអាចបណ្តោលឲ្យរលូតកូនបាន។ ក៏ប៉ុន្តែ សម្រាប់ការទទួលទានជីពងទាកូនក្នុងកម្រិតតិចតួចមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃពោះឡើយ។

ដោយឡែក ជីពងទាកូននេះត្រូវបានគេប្រើជាថ្នាំរំលូតកូនតាំងពីបុរាណមកម្ល៉េះ ហើយអត្រារលូតចាប់ពី ៦០ទៅ ៨០ភាគរយ តែមានប្រសិទ្ធភាពចំពោះកូនដែលទើបនឹងបង្កកំណើតដំបូងប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here