អ្នកដឹងទេ ការផឹកទឹកពេលព្រឹកព្រលឹម អាចសម្រួលដល់ក្រពះពោះវៀន ក្នុងការបញ្ចេញជាតិពុល និងកាកសំណល់មិនល្អទាំងឡាយ ដែលមានក្នុងរាងកាយ។ លើសពីនេះ ការសិក្សាមួយក៏បានបង្ហាញដែរថា ការផឹកទឹកក្តៅឧណ្ឌៗមួយកែវ មុនពេលញ៉ាំអាហារពេលព្រឹក អាចផ្តល់ប្រយោជន៍សំខាន់ៗ ៥យ៉ាង។
១.ជួយបណ្តេញជាតិពុលទាំងអស់ចេញពីរាងកាយ តាមរយ:រន្ធញើស និងជួយជំរុញដល់ការបញ្ចេញចោលផងដែរ។
២.បំបាត់អាការ:ឈឺចាប់តាមសាច់ដុំ ជាពិសេសការឈឺចាប់អំឡុងពេលស្រ្តីមានរដូវ ។
៣.ការពារការកើតមុន និងពងលើស្បែក
៤.ជួយសម្អាតគល់សក់ បណ្តុះសក់ថ្មីយ៉ាងឆាប់រហ័ស។
៥.សម្រួលប្រព័ន្ធឈាម និងប្រព័ន្ធសរសៃប្រសាទឲ្យដំណើរការបានល្អ៕