គួរអនុវត្ត៥ចំណុចនេះ នៅពេលជប់ខ្យល់បើមិនចង់មានបញ្ហា

0
1

ថ្វើបការជប់ខ្យល់ អាចជួយសម្រួលចរាចរឈាម បំបាត់អាការ:ឈឺចាប់មួយចំនួនក៏ពិតមែន តែផ្ទុយទៅវិញអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន ប្រសិនបើអនុវត្តមិនបានត្រឹមត្រូវ។ ដូច្នេះ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖

1.សម្អាតឧបករណ៍
ឧបករណ៍សម្រាប់ធ្វើការជប់ខ្យល់ ត្រូវធ្វើការសម្អាត ឬសម្លាប់មេរោគជាមុនសិន មុននឹងយកដាក់ពីលើខ្លួនរបស់អ្នក។

២.កុំអនុវត្តលើកន្លែងប្រតិកម្ម
ជៀសវាងការជប់ខ្យល់ នៅលើកន្លែងដែលមានប្រជ្រុញ ដុះដុំសាច់ ឬសរសៃប៉ោង ព្រោះវាអាចធ្វើកន្លែងទាំងនោះកាន់ប៉ោងធំថែមទៀត។ ចំណែកឯ តំបន់.ក និងថ្គាម ក៏ត្រូវតែជៀសវាងដូចគ្នាដែរ។

៣.កុំអនុវត្តកន្លែងមានរបួស
អ្នកមិនគួរជប់ខ្យល់ លើកន្លែងដែលមានរបួសនោះទេ ទោះជារបួសនោះមានទំហំតូចប៉ុនណាក៏ដោយ ព្រោះវាអាចធ្វើឲ្យរបួសនោះ កាន់តែធ្ងន់ធ្ងរជាងមុន។

៤.កុំជប់ខ្យល់ បើអ្នកមានបញ្ហាខ្វះឈាម
ចំពោះមនុស្សដែលមានបញ្ហាខ្វះឈាម ឬមានបញ្ហាឈាមដំណើរការមិនប្រក្រតី មិនគួរជប់ខ្យល់ទេ ព្រោះវាអាចធ្វើឲ្យអ្នកប្រឈមនឹងអាការ:ខ្យល់គរ។

៥.អនុវត្តតែ១៥នាទីបានហើយ
ការជប់ខ្យល់ មិនត្រូវធ្វើឲ្យលើសពី ១៥នាទីឡើយ ព្រោះវាអាចប៉ះពល់ដល់សុខភាព ជាពិសេសងាប់កោសិកាស្បែក ហើយឡើងពងបែក។

ដើម្បីបញ្ចៀសបញ្ហានានា ដែលអាចកើតមានជាយថាហេតុ នៅពេលចង់ជប់ខ្យល់អ្នកគួរតែរកអ្នកដែលមានជំនាទើបប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here