របបអាហារមានតុល្យភាព អាចជួយគាំទ្រដល់ការមានផ្ទៃពោះប្រកបដោយសុខមាលភាព និងការអភិវឌ្ឍរបស់ទារកបានពេញលេញ។
តម្រូវថាមពលរបស់អ្នកមិនកើនឡើងទេ រហូតដល់ត្រីមាសទី៣ ប៉ុន្តែចូលដល់សប្តាហ៍ទី២៨អ្នកត្រូវការកាឡូរីបន្ថែម ២០០ក្នុងមួយថ្ងៃ។ ដូច្នេះ រឿងចាំបាច់បំផុតអ្នកម្តាយត្រូវព្យាយាមទទួលទានរបបអាហារដែលសម្បូរទៅដោយសារធាតុចឹញ្ចឹមសំខាន់ៗរួមមាន៖
១.អាស៊ីតហ្វូលិក
-ជួយការពារពិការភាពបំពង់សរសៃប្រសាទដូចជា ឆ្នឹងខ្នង
-សំខាន់បំផុត វាជួយជំរុញដល់ការលូតលាស់របស់ទារកដំណាក់កាលដំបូង
២.ជាតិដែក
-ជួយសាងសង់ជាលិកា
-រក្សាឈាមឲ្យមានសុខភាពល្អ
-កាត់បន្ថយភាពអស់កម្លាំងរបស់ម្តាយ
៣.អូមេហ្គា៣
-មានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារក
-សារធាតុនេះមាននៅក្នុងផ្លែវ៉ាល់ណាត់ ត្រីសាលម៉ុន ត្រីសាឌីន…
-សូមព្យាយាមទទួលទានត្រីប្រភេទនេះ ឬអាហារផ្សេងៗដែលសម្បូរជាតិដែកឲ្យបាន២ភាគរយ ក្នុងមួយសប្តាហ៍
-មានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារ
៤.វីតាមីន D
-ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍឆ្អឹង ធ្មេញ និងប្រព័ន្ធភាពស៊ាំរបស់ទារក
-ប្រភពចម្បងនៃវីតាមីននេះ គឺពន្លឺព្រះអាទិត្យ ឬរបបអាហារធម្មជាតិផ្សេងៗ
៥.អ៊ីយ៉ូត
-គាំទ្រដល់ការរំលាយអាហាររបស់អ្នកម្តាយ
-សំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក
វាពិតជាពិបាកខ្លាំងណាស់ក្នុងការទទួលបានអាស៊ីតហ្វូលិក និងវីតាមីនD គ្រប់គ្រាន់ពីររបបអាហារតែមួយមុខគត់។ អាហារបំប៉នបន្ថែមវីតាមីន D ចំនួន ១០ក្រាម និងអាស៊ីតហ្វូលិក ៤០០មីលីក្រាមក្នុងមួយថ្ងៃ ត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់។
អ្វីដែលអ្នកញ៉ាំអំឡុងពេលមានផ្ទៃពោះ មានឥទ្ធិពលលើចំណង់ចំណូលចិត្តរសជាតិនាពេលអនាគត់របស់ទារក និងអាចជះឥទ្ធិពលវិជ្ជមានដល់សុខភាពពេញមួយជីវិតរបស់ពួកគេ៕