ពេលមានសក់ស្កូវមុនអាយុ សុភាពនារី សុភាពបុរសទាំងឡាយ តែងតែលាបថ្នាំខ្មៅដើម្បីបិទបាំងភាពខ្មាស់អៀនមួយនេះ។ ក៏ប៉ុន្តែ ថ្នាំលាបសក់ភាគច្រើនសម្បូរសារធាតុគីមីបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាព ហើយមិនអាចលាក់បាំងបានយូរអង្វែងឡើយ។
ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ ហើយព្យាបាលសក់ឲ្យប្រែជាខ្មៅវិញ អ្នកគួរតែសាកល្បងវិធីធម្មជាតិ ដែលផ្សំឡើងពីវត្ថុធាតុដើមតែពីរមុខប៉ុណ្ណោះ។
ធាតុផ្សំ៖
– ប្រេងដូងសុទ្ធ ៥ស្លាបព្រាបាយ (ឬច្រើនតាមចំនួនសក់)
– ទឹកក្រូចឆ្មារ ៣ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
– លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
– បន្ទាប់មកអនុវត្តនៅលើសក់ ហើយឈ្លីឲ្យសព្វពីចុងដល់គល់សក់។
– ទុកឲ្យល្បាយនេះ ធ្វើសកម្មភាពយ៉ាងហោចណាស់មួយម៉ោង។
– ចុងក្រោយ ត្រូវលាងសម្អាតជាមួយនឹងសាប៊ូកក់សក់ដែលមានគុណភាពល្អ។
សូមអនុវត្តវិធីនេះ១ទៅ២ដងក្នុងសប្តាហ៍ សក់ស្កូវនឹងប្រហែលក្លាយជាខ្មៅវិញបន្តិចម្តងៗ ក្នុងរយ:ពេលមួយខែ។ ទន្ទឹមនឹងនេះផងដែរ អ្នកក៏គួរតែព្យាយាមទទួលទានអាហារដែលមានសុខភាពល្អ និងសម្បូរជីវជាតិដើម្បីជំនួយដល់ឬសសក់៕