ទុកឲ្យរាងកាយខ្វះជាតិដែកច្រើនពេក ប្រយ័ត្នគ្រោះថ្នាក់

0
1

បញ្ហាកង្វះជាតិដែកនៅក្នុងរាងកាយ អាចបណ្តោលឲ្យឈាមមិនអាចបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គបានពេញលេញ ហើយវាអាចធ្វើឲ្យមនុស្សខ្សោយប្រព័ន្ធការពារ កើតជំងឺមហារីកឈាម គ្មានកូន ជាពិសេសអ្នកអាចប្រឈមនឹងសេចក្តីស្លាប់បើមិនបានព្យាបាល។

ខាងក្រោមនេះ ជារោគសញ្ញាព្រមានដែលបង្ហាញថា អ្នកកំពុងខ្វះជាតិដែកក្នុងរាងកាយ៖

១.ងាយឆ្លងមេរោគ
អ្នកដែលខ្វះជាតិដែកក្នុងខ្លួន ទោះមានរបួសតូចប៉ុនណា ក៏មិនងាយនឹងជាសះស្បើយដែរ ហើយឆាប់ឆ្លងមេរោគ បណ្តាលឲ្យហើមមុខរបួស ឬមានខ្ទុះទៀតផង។

២.ថប់ៗដង្ហើម
សញ្ញាមួយទៀតនៃកង្វះជាតិដែក នៅពេលដែលអ្នកធ្វើបន្តិចបន្តួច ឬគ្រាន់តែឡើងជណ្តើរ ៦-៧កាំ អ្នកនឹងដង្ហក់ ពិបាកដកដង្ហើមភ្លាម។

៣.មានបញ្ហាក្រចក និងសក់
ក្រចកអាចនឹងមានសភាពផុយស្រួលងាយបាក់ រីឯសក់ក៏ទន់ខ្សោយងាយជ្រុះ ដោយសារការកង្វះជាតិដែក។

៤.ឈឺក្បាល វិលមុខ
មនុស្សដែលជួបប្រទះនឹងអាការវិលមុខ ឬឈឺក្បាល នៅពេលក្រោកឈរម្តងៗ អាចបណ្តាលមកកង្វះអុកស៊ីសែនក្នុងខួរក្បាល ហើយពេលខ្លះអាចធ្វើឲ្យអ្នកដួលសន្លប់ដោយមិនដឹងខ្លួន។

៥.មានបញ្ហាបេះដូង
អាការចុកទ្រូង បេះដូងលោតញាប់ ដោយគ្មានមូលហេតុ ច្រើនកើតមានចំពោះអ្នកដែលខ្វះជាតិដែក។ លើសពីនេះទៅទៀត វាក៏ជាសញ្ញាប្រកាសអាសន្ន នៃជំងឺគាំងបេះដូងដែរ។

ដូច្នេះ ដើម្បីការពារកុំឲ្យខ្វះជាតិដែក អ្នកត្រូវទទួលទានអាហារឲ្យបានច្រើន ដូចជា សាច់ ស៊ុត ត្រី បន្លែបៃតង គ្រាប់ធុញ្ញជាតិ និងទឹកដោះគោជាដើម។ ប្រសិនរាងកាយរបស់អ្នកមានភាពស្លេកស្លាំងខ្លាំងពេក រហូតឧស្សាហ៍សន្លប់ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here