ដាច់ខាតកុំទទួលទានអាហារទាំងនេះពេលមានផ្ទៃពោះ ប្រយ័ត្នប៉ះពាល់ដល់ការលូតលាស់ទារក

0
1

របបអាហារសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការគាំទ្រដល់សុខមាលភាពអ្នកម្តាយ ព្រមទាំងទារកនៅក្នុងផ្ទៃ។ តែទោះជាយ៉ាងណា អាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះនោះឡើយ នៅមានអាហារមួយចំនួនតូចអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ប្រសិនបើអ្នកមិនដឹងពីការទទួលទាន។

ខាងក្រោមនេះជាប្រភេអាហារដែលស្ត្រីមានផ្ទៃពោះត្រូវជៀសវាងឲ្យបាន៖

  • ត្រីឆៅ ឬត្រីចម្អិនមិនបានឆ្អិនល្អ
  • ពពួកសន្តានខ្ចៅខ្យងឆៅ
  • សាច់ឆៅ ឬសាច់ស្ទើរឆ្អិន
  • ស៊ុតឆៅ ឬស៊ុតនៅជ័រព្នៅ
  • គ្រឿងស្រវឹង
  • ទឹកដោះគោមិនបានឆ្លងកាត់សម្លាប់មេរោគ

អាហារមួយចំនួនដូចដែលបានរៀបរាប់ខាងលើនេះ ស្ត្រីមានផ្ទៃពោះអាចទទួលទានបានលុះត្រាតែធ្វើការចម្អិនបានឆ្អិនល្អ ឬឆ្លងកាត់ការសម្លាប់មេរោគបានត្រឹមត្រូវ។ ចំណែកឯគ្រឿងស្រវឹងវិញ ហាមដាច់ខាតកុំទទួលទានឲ្យសោះ ទោះបន្តិចបន្តួចក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here