ទម្លាប់អាក្រក់៣យ៉ាង ឪពុកម្តាយគួរឈប់ធ្វើចំពោះកូនទៀតទៅ

0

ដោយសារតែសេចក្តីស្រឡាញ់ និងទម្លាប់តាមចាស់ៗបុរាណ ធ្វើឲ្យឪពុកម្តាយភាគច្រើនបានបង្កើតកំហុសឆ្គងដ៏ធំចំពោះកូនរបស់ខ្លួនតាមរយៈការថើបមាត់ ការប្រើរបស់រួមគ្នា ឬទំពារអាហារបញ្ចុកជាដើម។

អ្នកត្រូវដឹងថា ក្នុងមាត់របស់មនុស្សម្នាក់ៗមានផ្ទុកមេរោគច្រើនណាស់ ជាពិសេសអ្នកដែលមានជំងឺមាត់ធ្មេញ ឬជំងឺឆ្លងផ្សេងៗ។ នៅពេលដែលអ្នកថើប ឬក៏ទំពារអាហារបញ្ចុក ទារកច្បាស់ជាឆ្លងជំងឺទាំងនោះបានយ៉ាងងាយ ហើយការព្យាបាលក៏ពិបាកជាមនុស្សធំដែរ។ ដូច្នេះ ដើម្បីជៀសវាងការចម្លងជំងឺដល់ទារក អាណាព្យាបាលទាំងឡាយគួរឈប់ធ្វើរឿងទាំងនេះទៀតទៅ៖

១.ហាមថើបមាត់៖ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ គួរតែឈប់ថើបមាត់ទារកទៀតទៅ ជាពិសេសទារកអាយុក្រោម៣ខែតែម្តង។

២.កុំប្រើរបស់លាយឡំជាមួយមនុស្សធំ៖ រាល់កែវទឹក ចាន ឬស្លាបព្រា អ្នកមិនត្រូវឲ្យទារកប្រើរួមជាមួយអ្នក ឬសមាជិកគ្រួសារនោះឡើយ។

៣.កុំទំពារអាហារបញ្ចុក៖ ប្រសិនបើអាហារក្តៅ អ្នកត្រូវដួសទុកឲ្យត្រជាក់សិនសឹមបញ្ចុក មិនត្រូវទំពារ ឬផ្លុំជិតអាហារឡើយ ព្រោះមេរោគក្នុងមាត់អាចចម្លងចូលក្នុងអាហារ ហើយបញ្ចូនទៅកាន់ទារកបាន។

ដូច្នេះ ដើម្បីទប់ស្តាត់ការចម្លងជំងឺផ្សេងៗពីមនុស្សធំ ឪពុកម្តាយទាំងឡាយមិនត្រូវមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ធ្វើរឿងទាំងបីចំណុចខាងលើនេះចំពោះកូនរបស់អ្នកឡើយ៕