ចង់ឲ្យប្រពន្ធឆាប់មានកូន តើមនុស្សប្រុសគួររៀបការនៅអាយុប៉ុន្មាន?

0
1

ការរៀបការកសាងគ្រួសារថ្មី បង្កើតកូន ជារឿងចាំបាច់មួយដែលមនុស្សគ្រប់រូបជៀសផុតឡើយ គ្រាន់តែអាស្រ័យលើពេលវេលាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទុកឲ្យពេលវេលាជាអ្នកសម្រេចលើគូអនាគត់ វាត្រូវរងចាំរយៈពេលយូរ ហើយអាចធ្វើខកពេលវេលាល្អៗសម្រាប់ការយកកូនផងដែរ។

តាមអ្នកជំនាញបានបង្ហាញថា មនុស្សប្រុសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ អត្រានៃការមានកូនទាបជាងមនុស្សប្រុសដែលមានអាយុ២៥ឆ្នាំ រហូតដល់ទៅ៥ដង។ បើនិយាយឲ្យស្រួលស្តាប់ទៅ គឺភាគរយនៃការមានកូនរបស់មនុស្សប្រុសដែលមានអាយុ ៤០ឆ្នាំឡើង ធ្លាក់ចុះចំនួន២០ភាគរយ។

អ្នកជំនាញបានពន្យល់បន្ថែមទៀតថា មនុស្សប្រុសដែលមានអាយុ៣០ឆ្នាំឡើងទៅ មេជីវិតឈ្មោលរបស់ពួកគាត់មានការថយចុះជាលំដាប់ ពោលគឺ១ទៅ២ភាគរយ ក្នុងមួយឆ្នាំ។ ដូចច្នេះមួយឆ្នាំទៅមួយឆ្នាំ ពួកគេច្បាស់ជាប្រឈមនឹងបញ្ហាគ្មានកូនកាន់តែខ្លាំង ប្រសិនបើ​មិនប្រញាប់​រកដៃគូ​បង្កើត​កូនទេនោះ។

សរុបមកវិញ មនុស្សប្រុសគួររៀបការនៅអាយុ២៥ឆ្នាំ នោះសមត្ថភាពដែលធ្វើឲ្យភរិយាឆាប់មានផ្ទៃពោះមានភាគរយខ្ពស់ ហើយមិនភ័យរឿងអត់កូនដូចបុរសវ័យចំណាស់នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here